• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍រាល់ការខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមឡើងវិញដំណើរការសន្តិភាពមជ្ឈឹមបូព៌ា

​​វៀត​ណាម​ជឿជាក់ថា ដំណោះស្រាយប្រកប ដោយសមភាពនិងនិរន្តរភាព អាចសម្រេចបាន តាមរយៈ​កិច្ច​សន្ទនា​និង​ការ​ចរចា រវាងភាគីពាក់ព័ន្ធ ដោយផ្អែកលើ ការគោរពច្បាប់​អន្តរជាតិ​និង​សេចក្តី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នានា​របស់​អង្គការ​សហប្រជាជាតិ។
 
នាថ្ងៃទី៣១ ​ខែមករា ឆ្នាំ២០២០ ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀត ណាម ចំពោះ​ការ​​ដែល អាមេរិកបានប្រកាសឯកសារ ស្តីពី “សន្តិភាពទៅដល់ភាពរុង រឿង៖ ចក្ខុវិស័យដើម្បី​កែលំអរ​ជីវភាព​រស់​នៅ​​របស់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន” នោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖ វៀតណាមតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ព្រម​ទាំង​​ស្វាគមន៍រាល់ការខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមឡើងវិញ នូវដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា។ យ៉ាង​ណា​មិញ​​ វៀតណាមជឿជាក់ថា ដំណោះស្រាយប្រកប ដោយសមភាពនិងនិរន្តរភាព ចំពោះ​បញ្ហា​នេះ​អាច​សម្រេច​បាន​តាម​​រយៈការសន្ទនានិងការចរចា រវាងភាគីពាក់ព័ន្ធ ដោយផ្អែកលើការ​គោរព​ច្បាប់​អន្តរជាតិ​និង​សេចក្តី​សម្រេច​ចិត្ត​ពាក់​​ព័ន្ធនានា​របស់អង្គការសហប្រជាជា​តិ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top