• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យបែលហ្ស៊ិក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ វៀតណាម-សហភាពអឺរ៉ុប

ក្នុងឱកាសចូលរួមវេទិកា Global Gateway លើកទី២ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយលោក Peter De Roover ប្រធានសភាតំណាងរាស្ត្រសហព័ន្ធបែលហ្សិក។

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងរាស្ត្រសហព័ន្ធប៊ែលហ្សិក លោក Peter De Roover។ រូបភាព៖ ក្រសួងការបរទេស

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឱ្យបែលហ្ស៊ិកផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុបក្នុងឆ្នាំនេះ តាមនោះ ការពារសិទ្ធិ និងលើកទឹកចិត្តសហគ្រាសបែលហ្ស៊ិកជំរុញការវិនិយោគនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបែលហ្ស៊ិកជួយឧបត្ថម្ភវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ហើយលើកសំឡេងដើម្បីជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿងស្តីពីការទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានច្បាប់គ្រប់គ្រងន (IUU) សម្រាប់ជលផលវៀតណាម។

រីឯខ្លួនវិញ ប្រធានសភាតំណាងរាស្ត្រសហព័ន្ធបែលហ្ស៊ិក លោក Peter De Roover បានអះអាងថា បែលហ្ស៊ិកយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាមលើវិស័យដូចជា ពាណិជ្ជកម្ម-វិនិយោគ កសិកម្មបច្ចេកវិទ្យាខ្ពស់ កំពង់ផែសមុទ្រ ភស្តុភារ និងការប្រែប្រួលអាកាសធាតុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមបាន​កើនឡើង ១៤.៥% ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦

យោងតាមលទ្ធផល​ស្ថិតិ ក្នុងខែកញ្ញា ឆ្នាំ ២០២៦ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧៧ លាននាក់ កើនឡើងជាង ១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

Top