• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឲ្យធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋនិងអាជីវកម្មវៀតណាមនៅអ៊ុយក្រែន

វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តន៍ការអត់ធ្មត់ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ មិនប្រើប្រាស់កម្លាំង ការពារប្រជាជន បន្តការសន្ទនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធី រួមចំណែកធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជុំវិញពិភពលោក។
  អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ TTXVN)  

នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានវៀតណាម និងបរទេសដែលសួរព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការវិវឌ្ឍន៍នៃភាពតានតឹងនាពេលថ្មីៗនេះនៅអ៊ុយក្រែននិងការងារការពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន។ វៀតណាមអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តន៍ការអត់ធ្មត់ គោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ មិនប្រើប្រាស់កម្លាំង ការពារប្រជាជន បន្តការសន្ទនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធី រួមចំណែកធានាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជុំវិញពិភពលោក។

វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់សហគមន៍ជនវៀតណាមនៅអ៊ុយក្រែន ដោយស្នើឱ្យធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ អាជីវកម្មវៀតណាមនៅក្នុងតំបន់។ ស្ថាប័នតំណាងវៀតណាមក្នុងតំបន់ រួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងត្រៀមផែនការការពារប្រជាពលរដ្ឋ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top