• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យក្រុមហ៊ុន Pfizer សហការក្នុងការផលិតវ៉ាក់សាំងព្យាបាលជំងឺកូវីដ ១៩

ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំនៅសហរដ្ឋអាមេរិក។

គណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាពេលថ្មីៗនេះបានជួបធ្វើការជាមួយលោក Stephen Claeys - នាយកជាន់ខ្ពស់នៃគោលនយោបាយពាណិជ្ជកម្មរបស់ Pfizer  អំពីកិច្ចសហប្រតិបត្តិការរវាង Pfizer  ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ចូលរួមកិច្ចប្រជុំនេះ មានឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានទាំង ១០ ប្រចាំនៅសហរដ្ឋអាមេរិក។ ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc នៃប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ Pfizer ចំពោះវៀតណាមដោយស្នើឱ្យ Pfizer បំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដោយផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ គ្រប់គ្រាន់ក្នុងឆ្នាំ ២០២១ នេះ និងបន្តពិភាក្សាជាមួយទីភ្នាក់ងារវៀតណាមអំពីការផ្គត់ផ្គង់វ៉ាក់សាំងនៅឆ្នាំ ២០២២ ខាងមុខ។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ក៏បានស្នើឲ្យ Pfizer សហការជាមួយវៀតណាមក្នុងការផលិតថ្នាំដើម្បីព្យាបាលជំងឺកូវីដ ១៩ និងលើកកម្ពស់វ៉ាក់សាំងដែលមានប្រសិទ្ធភាពនិងមានសុវត្ថិភាពសម្រាប់កុមារ។

លោកឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំ ដូចជា ហ្វីលីពីននិងសិង្ហបុរីបានចែករំលែកទស្សនៈរបស់វៀតណាមអំពីការដែល Pfizer គួរតែសាងសង់មូលដ្ឋានផលិតកម្មនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងមានថាមពល។ លោកឯកអគ្គរដ្ឋទូតនិងតំណាងប្រទេសអាស៊ានបានផ្តល់អនុសាសន៍ឱ្យមានកិច្ចសហប្រតិបត្តិការត្រីភាគី រវាង Pfizer អាស៊ាននិងអាមេរិកក្នុងការបង្ការជំងឺរាតត្បាត។ ទន្ទឹមជាមួយគ្នានោះ ស្នើរឲ្យ Pfizer បន្តគាំទ្រប្រទេសរៀនរស់នៅជាមួយជំងឺរាតត្បាតនិងការត្រៀមទប់ទល់ជាមួយជំងឺរាតត្បាតនាពេលអនាគត។

ចំណែកលោក Stephen Claeys បានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់បណ្តាប្រទេសអាស៊ានហើយបាននិយាយថា Pfizer នឹងអនុវត្តន៍តាមរាល់ការប្តេជ្ញាដែលបានចុះហត្ថលេខា រួមទាំងការប្តេជ្ញាចិត្តជាមួយវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top