• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងបញ្ជីប្រទេសទាំង ៧ ដែលមានសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព

កាសែត Financial Times (អង់គ្លេស) កាលពីថ្ងៃទី ២៦ ខែកញ្ញា បានចុះផ្សាយអត្ថបទសរសេរវិភាគអំពីក្រុម "អច្ឆរិយៈសេដ្ឋកិច្ចពិភពលោកទាំង ៧ " ក្នុងនោះមានវៀតណាមផងដែរ។
  សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧,២% នៅឆ្នាំនេះ (រូបភាព៖ VNA)  

បណ្តាញ bangkokpost.com នាពេលថ្មីៗនេះបានចេញផ្សាយអត្ថបទសរសេរមួយដែលមានចំណងជើងថា "Towering above the rest" ដោយសង្កត់ធ្ងន់ថានៅក្នុងបរិបទពិភពលោកមាន ការព្រួយបារម្ភអំពីអតិផរណា និងអត្រាការប្រាក់កើនឡើង វៀតណាមបានលេចចេញជាចំណុចភ្លឺសេដ្ឋកិច្ចដ៏កម្រជាមួយនឹងល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) មានស្ថិរភាព ហើយជា "ទឹកដីនៃក្ដីសន្យា" សម្រាប់វិនិយោគិន។ កាសែត Financial Times (អង់គ្លេស) កាលពីថ្ងៃទី ២៦ ខែកញ្ញា បានចុះផ្សាយអត្ថបទសរសេរវិភាគអំពីក្រុម "អច្ឆរិយៈសេដ្ឋកិច្ចពិភពលោកទាំង ៧ " ក្នុងនោះមានវៀតណាមផងដែរ។ អត្ថបទសរសេរនេះបានបញ្ជាក់ថា មិនគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលវៀតណាមស្ថិតក្នុងបញ្ជីប្រទេសទាំង ៧ ដែលមានសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ហើយចាត់ទុកថានេះជាសក្ខីភាពលេចធ្លោដែលសរឲ្យឃើញថា រាល់គោលនយោបាយរបស់រដ្ឋាភិបាលកំពុងពង្រីកប្រសិទ្ធភាព។

រាល់ការវាយតម្លៃពោលខាងលើសុទ្ធតែមកពីការវាយតម្លៃរបស់អង្គការសេដ្ឋកិច្ច-ហិរញ្ញវត្ថុដែលមានកិត្យានុភាពអំពីស្ថានការណ៍សេដ្ឋកិច្ចវៀតណាមនាពេលថ្មីៗនេះ។ ការព្យាករណ៍យថាទស្សន៍សេដ្ឋកិច្ចរយៈពេលខ្លីសុទ្ធតែបានវាយតម្លៃយ៉ាងវិជ្ជមានអំពីវៀតណាម ហើយបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចវៀតណាមមានឱកាសឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អនាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏បានវាយផងដែរថា វៀតណាមក៏ជួបប្រទះនឹងឧបសគ្គដោយសារកំណើនសេដ្ឋកិច្ចពិភពលោកបន្ថយល្បឿន ហេតុដូច្នេះហើយ វៀតណាមចាំបាច់ត្រូវតាក់តែងគោលនយោបាយប្រកបដោយភាពបត់បែន និងសម្របខ្លួនទៅនឹងវិធានការច្បាស់លាស់យ៉ាងឆាប់រហ័សផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top