សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ តំលៃនាំចេញជលផលរបស់វៀតណាម ទៅកាន់ប្រទេសចិនសម្រេចបានជាង ១,១ ពាន់លានដុល្លារអាមេរិក។
តួរលេខនេះបានកើនឡើងជិត ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តាមនោះចិន បានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងដើម្បីក្លាយជាប្រទេសនាំចូលជលផលដ៏ធំ បំផុតរបស់វៀតណាម។
ក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកបាននាំចូលជលផលប្រមាណ ៩០៥ លានដុល្លារពីវៀតណាម កើនជិត ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកខែឧសភា ការនាំចេញជលផលទៅកាន់សហរដ្ឋអាមេរិកសម្រេច បានជិត ១៩៥ លានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ដោយ កើនឡើង ៦១% បើធៀបនឹងខែមេសា។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការកើន ឡើងលើសពីការរំពឹងទុក ទីផ្សារសហរដ្ឋអាមេរិកបានបន្ថយសន្ទុះតែម្ដង។ នៅក្នុងខែ មិថុនា ការនាំចេញជលផលរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះជិត ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន។
ជារួម ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ការនាំចេញជលផលរបស់វៀតណាម សម្រេចបានប្រហែល ៤,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៧% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម