• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកក្កដា នាថ្ងៃទី ១៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋសភាអាហ្រ្វិកខាង ត្បូងនៅទីក្រុង Cape Town អនុប្រធានរដ្ឋសភាវៀតណាមលោក Vu Hong Thanh បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភាអាហ្វ្រិកខាងត្បូង លោកស្រី Refilwe Mtshweni-Tsipane។ មុននោះ នាថ្ងៃទី ១៥ កក្កដា លោកអនុប្រធានរដ្ឋសភា Vu Hong Thanh បានជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភាអាហ្វ្រិកខាងត្បូងលោកស្រី Annelie Lotriet។
អនុប្រធានរដ្ឋសភា លោក Vu Hong Thanh ជួបជាមួយប្រធានព្រឹទ្ធសភាអាហ្វ្រិកខាងត្បូង លោកស្រី Refilwe Mtshweni-Tsipane។ (រូបថត៖ Hong Thanh/VNA)

នៅក្នុងបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពនាំកិច្ចសហប្រតិបត្តិការសភា ក្លាយជាសសរស្តម្ភមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការជំរុញការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធិការជំនាញនៃរដ្ឋសភា និងការផ្លាស់ប្តូរសមាជិក សភា ព្រមទាំងបានឯកភាពលើការចរចា និងចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរក៏បានឯកភាពបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បង្កើនសកម្មភាពផ្លាស់ប្តូរនៅគ្រប់ជាន់ថ្នាក់; លើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ "ភាពជាដៃគូ ដើម្បីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ"។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបាន ឯកភាពបង្ហើយបញ្ជីមុខទំនិញនាំចេញសក្តានុពលចំនួន ៥០ ទៅកាន់ទីផ្សាររបស់គ្នា ទៅវិញទៅមកក្នុងពេលឆាប់ៗនេះ; ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈការ សម្រួលនីតិវិធីទិដ្ឋាការចូលក្នុងប្រទេសនីមួយៗ; លើកទឹកចិត្ត និងបង្កើតលក្ខខ័ណ្ឌ អំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការវិនិយោគលើវិស័យរថយន្តអគ្គិសនី ការកែច្នៃរ៉ែ គ្រឿងអេឡិចត្រូនិច គ្រឿងចក្រឧស្សាហកម្ម ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ សហ្វវែ គ្រឿងសង្ហារឹម។ លើសពីនេះ បង្កើនការចែករំលែក ព័ត៌មានទីផ្សារ ឱកាសនិងអនុគ្រោះវិនិយោគ រៀបចំគណៈប្រតិភូផ្សព្វផ្សាយ ក៏ដូចជា កិច្ចពិភាក្សានិងសិក្ខាសាលាអំពីការវិនិយោគផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top