• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសហការអភិវឌ្ឍន៍ឧស្សាហកម្មស៊ីមីកុងដុកទ័រជាមួយក្រុមហ៊ុនគ្រុប ASML របស់ហូឡង់

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang ថ្មីៗនេះ មានជំនួបធ្វើការជាមួយលោក Eduard Stiphout អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្គត់ផ្គង់យុទ្ធសាស្ត្រ និងលទ្ធកម្មរបស់ក្រុមហ៊ុន ASML គ្រុប (ប្រទេស ហូឡង់)។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង្វៀន វ៉ាន់ ថាំង និងគណៈប្រតិភូ ASML គ្រុប (រូបថត៖ គេហទំព័រផ្លូវការរបស់ក្រសួងហិរញ្ញវត្ថុ)

ក្នុងជំនួបធ្វើការ លោករដ្ឋមន្ត្រី  ង្វៀន វ៉ាន់ ថាំង បានស្នើឱ្យក្រុមហ៊ុន ASML គ្រុបសហការជាមួយស្ថានទូតហូឡង់ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) និងដៃគូផ្សេងទៀត ដើម្បីបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍន៍អំពីស៊ីមីកុងដុកទ័ររបស់ NIC មានមូលដ្ឋាន Hoa Lac។ រួមជាមួយគ្នានោះ ឧបត្ថម្ភដល់អាជីវកម្មវៀតណាមក្នុងការអភិវឌ្ឍរោងចក្រផលិតស៊ីមីកុងដុកទ័រដើមដំបូងនៅវៀតណាម។ ក្នុងពេលជាមួយគ្នានេះ អនុវត្តន៍សកម្មភាពបណ្តុះបណ្តាល ផ្លាស់ប្តូរអ្នកជំនាញ កម្មសិក្សា និងឧបត្ថម្ភអាហារូបករណ៍ក្នុងវិស័យស៊ីមីកុងដុកទ័រ។

ចំពោះខ្លួនវិញ លោក Eduard Stiphout បានថ្លែងថា ក្រុមហ៊ុន ASML គ្រុប កំពុងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសហការលើការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលស្រាវជ្រាវ និងអភិវឌ្ឍន៍ស៊ីមីកុងដុកទ័រ (R&D) នៅមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC); វាយតម្លៃលទ្ធភាពនៃការផ្គត់ផ្គង់ឧបករណ៍ដល់អតិថិជនសក្តានុពលនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top