• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចបានកំណើន ៧,០៩% ក្នុងឆ្នាំ២០២៤

នាព្រឹកថ្ងៃទី ៦ មករា នៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្ថិតិទូទៅបានប្រកាសព័ត៌មានថា ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,០៩% លើសពីគោលដៅដែលបានដាក់ចេញ ៦,៥% ដោយអាស្រ័យលើសេវាកម្ម និងផលិតកម្មឧស្សាហកម្ម។

កំណើនសេដ្ឋកិច្ចរបស់វៀតណាមលើសពី ៧% គឺជាចំណុចភ្លឺក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅតែលំបាក ហើយប្រទេសជាច្រើនមានកំណើនទាប។ កម្រិតនេះក៏ខ្ពស់ជាងការព្យាករណ៍របស់អង្គការអន្តរជាតិជាច្រើនដែលបានលើកឡើងមុននោះ។ តួរលេខ ៧% ក៏ជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំមួយនៅអាស៊ីអាគ្នេយ៍ (រួមជាមួយឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ)។ តាមពិតទៅ វៀតណាមជាក្រុមតូចមួយនៃប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់ និងពិភពលោក ហើយត្រូវបានអង្គការអន្តរជាតិវាយតម្លៃខ្ពស់។

ទន្ទឹមនឹងផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំកន្លងមកនេះ វៀតណាមក៏បានសម្រេចគោលដៅ ១៥/១៥ ដោយរដ្ឋសភាបានដាក់ចេញ។ មូលដ្ឋានជាច្រើនបានកើនឡើងគួរឲ្យចាប់អារម្មណ៍ ដោយចំណូលថវិការដ្ឋលើសពីការប៉ាន់ស្មាន ដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ បានកត់ត្រាចំណូលថវិកាលើសពី ៥០០.០០០ ពាន់លានដុង (ប្រហែល ២០ ពាន់លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនោះ ម៉ាក្រូសេដ្ឋកិច្ចនៅតែមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

កិច្ចប្រជុំលើកទី៤៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹកថ្ងៃទី៩ ខែមករា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បានប្រព្រឹត្តទៅក្រោមសហ អធិបតីភាពរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយក រដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។

Top