• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាយ៉ាងខ្លាំងក្លារួមវិភាគទានទៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតី អាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry ដែលកំពុងមានដំណើរបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបបេសកជនពិសេសរបស់ប្រធានាធិបតី អាមេរិកទទួលបន្ទុកអាកាសធាតុលោក John Kerry។ (រូបថត៖ chinhphu.vn)  

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុង ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកឲ្យកាន់តែ ជាក់ស្ដែង ស៊ីជម្រៅ និងស្ថិរភាពបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការគោរពឯក រាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ហើយរួមគ្នាឆ្ពោះទៅរកកម្រិតថ្មីនៃ ទំនាក់ទំនងនៅពេលមានលក្ខខណ្ឌអំណោយផល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោល បំណងថា សហរដ្ឋអាមេរិកនឹងបន្តបង្ហាញការសន្យាយ៉ាងខ្លាំងក្លាចំពោះការគាំទ្រមជ្ឈ ភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក និងភាពជាដៃគូមេគង្គ-អាមេរិក។ រីឯខ្លួនវិញ វៀតណាមកំពុងខិតខំ ប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់លើគ្រប់ទិដ្ឋភាពក្នុងការជំរុញកំណើនបៃតង និងឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីអនុវត្តការសន្យារបស់ខ្លួននៅ COP26; ចាត់ទុក គោលដៅនៃការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធ "សូន្យ" និងការប្តូរពីថាមពល ហ្វូស៊ីលទៅជាថាមពលស្អាត និងកកើតឡើងវិញ គឺជានិន្នាការអភិវឌ្ឍដែលមិន អាចជៀសរួចរបស់ពិភពលោក ក៏ដូចជាសម្រាប់វៀតណាមផងដែរ។

បេសកជនពិសេសលោក Kerry បានអះអាងសារជាថ្មីថា សហរដ្ឋអាមេរិក យកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយគាំទ្រវៀតណាមដើរតួនាទីយ៉ាងសកម្មនិងជាក់ស្ដែងនៅក្នុងតំបន់ និងក្នុងការ ឆ្លើយតបទៅនឹងបញ្ហាអន្តរជាតិ ដែលរួមមានការប្រែប្រួលអាកាសធាតុផងដែរ។ សហ រដ្ឋអាមេរិកនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភដល់ប្រទេសកំពុង អភិវឌ្ឍន៍ រួមទាំងប្រទេសវៀតណាមផងដែរ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តរភាព ការគ្រប់គ្រងប្រភពទឹកដ៏ឆ្លាតវៃ និងធនធាននៅក្នុងប្រព័ន្ធអេកូឡូស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top