• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងអាហារពិភពលោក

ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី ២២ ខែកុម្ភៈ សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ៣៧ អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC) បានប្រព្រឹត្តទៅនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ជាមួយនឹងរបៀបវារៈផ្តោតលើបញ្ហាសន្តិសុខស្បៀង និងការផ្លាស់ប្តូថប្រព័ន្ធស្បៀងអាហារ។
រូបថត៖ hanoimoi.com.vn

ចូលរួមសន្និសីទនេះ វៀតណាមបានលើកសំណើអំពីអាទិភាពនិងសកម្មភាពក្នុងវិស័យសំខាន់ៗចំនួន ៥ រួមមាន៖ ទប់ស្កាត់ការបាត់បង់និងខ្ជះខ្ជាយស្បៀងអាហារ; ផ្លាស់ប្តូរការនេសាទនិងវារីវប្បកម្មឆ្ពោះទៅនិរន្តរភាព; ពង្រឹងភាពធន់តាមរយៈការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ។

វៀតណាមប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀងអាហារសកលតាមរយៈការរក្សាស្ថិរភាពការនាំចេញអង្ករនិងកសិផលផ្សេងៗទៀត រដ្ឋាភិបាលវៀតណាមបានចេញផ្សាយនិងកំពុងជំរុញការអនុវត្តផែនការសកម្មភាពជាតិ ដើម្បីប្រែក្លាយប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព មានទំនួលខុសត្រូវ ប្រកបដោយនិរន្តរភាពដល់ឆ្នាំ ២០៣០។

សន្និសីទ APRC-៣៧ បានកំណត់គោលដៅ ពន្លឿនវឌ្ឍនភាពក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនៅទូទាំងតំបន់ ក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុកំពុងរារាំងដល់វឌ្ឍនភាពក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ជាពិសេសគោលដៅនៃការបញ្ឈប់ភាពក្រីក្រ និងការកាត់បន្ថយវិសមភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top