• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាបន្តធានានិងជំរុញសិទ្ធិមនុស្ស

ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សានេះ លោកស្រី អគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា មូលដ្ឋានដ៏សំខាន់សម្រាប់ការធានា និងជំរុញសិទ្ធិមនុស្ស គឺការលើកកំពស់ពហុ ភាគីនិយម ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហា ប្រឈមសកល ធានាសន្តិភាពពិភពលោក។
  សម័យប្រជុំពិភាក្សាស្តីពីការជំរុញនិងការពារសិទ្ធិមនុស្ស។ (រូបថត៖ VOV)  
កាលពីថ្ងៃទី ១៩ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គម មនុស្សធម៌ និង វប្បធម៌ មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ បានបើកសម័យប្រជុំ ពិភាក្សាអំពីការជំរុញនិងការពារសិទ្ធិមនុស្ស។
ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សានេះ លោកស្រី អគ្គទីប្រឹក្សា Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា មូលដ្ឋានដ៏សំខាន់សម្រាប់ការធានា និងជំរុញសិទ្ធិមនុស្ស គឺការលើកកំពស់ពហុ ភាគីនិយម ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបញ្ហា ប្រឈមសកល ធានាសន្តិភាពពិភពលោក។ វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធដល់សិទ្ធិមនុស្សគឺតាមរយៈកិច្ចសន្ទនាក្រោមស្មារតី ស្ថាបនា និងកិច្ចសហប្រតិបត្តិការ សំដៅធានាជីវភាពកាន់តែល្អប្រសើរនិងសេចក្តី ថ្លៃថ្នូរសម្រាប់ប្រជាជនទាំងអស់គ្នា។
តំណាងវៀតណាមបានសង្កត់ធ្ងន់ថា នៅវៀតណាម មនុស្សជានិច្ចកាលត្រូវបាន ដាក់នៅមជ្ឈភាព ជាអ្នកទទួលផល និងជាកម្លាំងចលករស្នូលនៃដំណើរការអភិវឌ្ឍន៍។ លោកស្រី Minh Thoa ក៏បានរំលេចពីការខិតខំប្រឹងប្រែង លទ្ធផល និងសមិទ្ធិផល ដែលវៀតណាមសម្រេចបានក្នុងវិស័យនេះក្នុងរយៈពេលកន្លងមក ដូចជាកំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងចីរភាព កំណែទម្រង់ច្បាប់ របៀបរបប ដើម្បី ធានាឲ្យបានកាន់តែល្អប្រសើរនូវសិទ្ធិមនុស្ស ជាពិសេសក្រុមងាយរងគ្រោះ។ ក្នុងឱកាសនេះ តំណាងវៀតណាមបានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានទុក ចិត្តបោះឆ្នោតជ្រើសរើសវៀតណាមឲ្យចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិ ២០២៣-២០២៥ តំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយឈរលើស្មារតី “គោរពគ្នាទៅ វិញទៅមក សន្ទនា និងសហប្រតិបត្តិការ ធានាសិទ្ធិទាំងអស់សម្រាប់មនុស្សទាំង អស់គ្នា” វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិក និងភាគី ពាក់ព័ន្ធដទៃទៀត ដើម្បីធានា និងជំរុញសិទ្ធិមនុស្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

ទីក្រុងហាណូយជំរុញតម្រូវការទេសចរណ៍តាមរយៈមហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២

មហោស្រពអាវផាយទេសចរណ៍ហាណូយ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២ ខែធ្នូ ដល់ថ្ងៃទី ៤ ខែធ្នូ) នៅតំបន់វិថីដើរថ្មើរជើងបឹង Hoan Kiem ផ្លូវ Hang Khay ផ្លូវ Hang Bai និងនៅបរិវេណវិមានស្ដេច Ly Thai To។

Top