• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតបគ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ

វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតប គ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការកាត់បន្ថយ ៩% នៃ បរិមាណឧស្ម័នផ្ទះកញ្ចក់បញ្ចេញចោលសរុប ដោយប្រភពធនធានក្នុងប្រទេស កាត់ បន្ថយរហូតដល់ ២៧% នៅពេលទទួលបានជំនួយឧបត្ថម្ភអន្តរជាតិទ្វេភាគីនិងពហុ ភាគី ព្រមទាំងរៀបចំអនុវត្តកម្មវិធីដាំដើមឈើបៃតងចំនួន១ពាន់លានដើមដល់ឆ្នាំ ២០២៥ ផងដែរ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីអាកាសធាតុ។ (រូបថត៖ baoquocte.vn)


តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយប់ថ្ងៃទី២៣ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់ស្ដីពីប្រធានបទ “ផលប្រយោជន៍សេដ្ឋកិច្ចនៃសកម្មភាពអាកាសធាតុ” នៅឯកិច្ចប្រជុំកំពូលអំពីអាកាសធាតុ ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូក្នុងអំឡុងថ្ងៃទី២២និង២៣ខែមេសា។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា៖ ជាប្រទេសមួយដែលរង ផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសគឺនៅក្នុងតំបន់ដី សណ្ដទន្លេ Cuu Long វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយត គ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការកាត់បន្ថយ ៩% នៃ បរិមាណឧស្ម័នផ្ទះកញ្ចក់បញ្ចេញចោលសរុប ដោយប្រភពធនធានក្នុងប្រទេស កាត់ បន្ថយរហូតដល់ ២៧% នៅពេលទទួលបានជំនួយឧបត្ថម្ភអន្តរជាតិទ្វេភាគីនិងពហុភាគី ព្រមទាំងរៀបចំអនុវត្តកម្មវិធីដាំដើមឈើបៃតងចំនួន១ពាន់លានដើមដល់ឆ្នាំ ២០២៥ ផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ទន្ទឹមនឹងការដើរជួរមុខក្នុងការសន្យាកាត់បន្ថយការបញ្ចេញចោលឧស្ម័នយ៉ាងខ្លាំងក្លានោះបណ្ដាប្រទេសអភិវឌ្ឍត្រូវការបង្កើនការជួយឧបត្ថម្ភយ៉ាងជាក់ស្ដែង សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងនោះមានប្រទេសវៀតណាមផង អំពីហិរញ្ញវត្ថុ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ថាមពលបៃតង ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយប្រសិទ្ធភាព។

ការអនុវត្តគោលដៅអាកាសធាតុ ត្រូវមានភាពសមស្របនឹងលក្ខខណ្ឌនៃប្រទេសនីមួយៗ ហើយត្រូវបានរួមបញ្ចូលក្នុងយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍ ជាតិផងដែរ។ ប្រទេសនីមួយៗ ដំបូងបង្អស់ ត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯង ហើយ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពជំនួយឧបត្ថម្ភអន្តរជាតិ”។
ក្នុងអំឡុងពេល២ថ្ងៃប្រព្រឹត្តទៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៤១និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងនោះសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុបន្តជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះ មនុស្សលោក ហើយសម្ដែងនូវការប្ដេជ្ញាចិត្តជំរុញការខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹង ការប្រែប្រួលអាកាសធាតុផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top