អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang (រូបថត៖ VOV)
ថ្លែងមតិក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គណៈកម្មាធិការទី២) លើប្រធានបទ “អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៖ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ” អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ស្រី Nguyen Minh Hang បានអះអាងនូវតម្រូវការពង្រឹងការប្តេជ្ញាចិត្តចំពោះពហុភាគីនិយម និងរបៀបវារៈឆ្នាំ ២០៣០ តាមរយៈសកម្មភាពខ្លាំងក្លា; អំពាវនាវឱ្យដៃគូអន្តរជាតិគោរពការប្តេជ្ញាចិត្ត; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកបច្ចេកវិទ្យា និងចំណេះដឹង លើកកម្ពស់អភិបាលកិច្ចបច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកសាងសមត្ថភាព និងអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យអាទិភាពដូចជា កសិកម្ម និងសុខាភិបាល។
នាថ្ងៃដដែល អនុរដ្ឋមន្ត្រី Nguyen Minh Hang និងឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអញ្ជើញជាអធិបតីក្នុងពិធីបើកការតាំងពិព័រណ៍រូបថតអំពីប្រទេសជាតិនិងប្រជាជនវៀតណាម រួមជាមួយនឹងសកម្មភាពណែនាំអំពីវប្បធម៌ធ្វើម្ហូប និងពិធីបុណ្យសំពះព្រះខែ។ ក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រី លោកស្រី Nguyen Minh Hang បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តរួមចំណែកលើកកំពស់ច្បាប់អន្តរជាតិ លើកកំពស់វប្បធម៌សន្តិភាព និងពង្រឹងតួនាទីរបស់ស្ថាប័នពិភពលោកប្រកបដោយតម្លាភាព និងការទទួលខុសត្រូវកាន់តែខ្លាំងឡើង៕