• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមវាយតំលៃខ្ពស់ចំពោះគោលនយោបាយឆ្ពោះទៅទិសខាងកើត របស់រុស្ស៊ី


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung
 

នៅក្នុង​ក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅទីក្រុង Vladivostok ប្រទេស​រុស្ស៊ី​បានប្រព្រឹត្តិទៅសម័យពិភាក្សា ដោយប្រធានបទ “គំរូអាស៊ី៖ ការផ្លាស់ប្តូររបស់រុស្ស៊ី​ឆ្ពោះទៅ​ទិស​ខាង​កើត​ក្នុង​ក្រសែភ្នែករបស់ដៃគូអឺរ៉ុប” ។ នៅទីនេះ អង្គប្រជុំមកពីអាស៊ី និង​អាស៊ាន​បាន​រួម​គ្នាផ្លាស់​ប្ដូរ​អំពីភា​ព​អំណោយ​ផល​ ការខ្វះខាតនិងឧបសគ្គចំពោះទំនាក់ទំន​ងសហប្រតិប​ត្តិការសេដ្ឋកិច្ច រវាងប្រទេស​រុស្ស៊ីនិយាយ​រួម​ ជាមួ​យតំបន់ចុងបូព៌ានិយាយដោយឡែក ព្រ​មទាំងដាក់​ចេញសំ​ណើរ ដើម្បី​ជំរុញ​ថែម​ទៀតការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនៅតំបន់ចុង​បូព៌ា ក៏ដូចជាបង្កើនកិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​នេះនិង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិកផ​ងដែរ​។
 
អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រ​សួងការបរទេសវៀតណា​មលោក To Anh Dung បានចូលរួមក្នុង​កិច្ចពិភាក្សានិង​មានសុន្ទរកថាមួយ​ ដោយអះអាង​នូ​វទ​ស្សន​របស់វៀត​ណាម ស្ដីពីគោល​នយោបាយ​​ឆ្ពោះទៅ​ទិស​​ខាង​កើត​របស់រុស្ស៊ី។ លោកអនុរដ្ឋមន្រ្តី​ To Anh Dung បានអះ​អាង​ថា​វៀត​ណាម​វាយតម្លៃ​ខ្ពស់​ចំពោះ​គោល​នយោបា​យ​ឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី ហើយនេះគឺជាទិសដៅដ៏ត្រឹមត្រូវ បំរើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមរបស់​រុស្ស៊ីប្រកប​ដោយប្រសិទ្ធភាព ព្រមទាំងសមស្របនឹងផលប្រយោជ​ន៍របស់បណ្ដាប្រទេសក្នុងត​មបន់ ដែល​ក្នុង​នោះមានវៀតណាមផង​ដែរ​។
 
លោក អនុរដ្ឋមន្រ្តី To Anh​ Dung បានចាត់ទុកថាក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ វៀតណា​មនិង​រុស្ស៊ីទទួល​បានសមិទ្ធិផល​ដ៏សំខាន់ៗជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដោយ​ផ្អែក​លើសរសរទ្រូង​ចំនួន​ ២​ គឺ ប្រេងនិងឧស្ម័ន - ថាមពលនិងពាណិជ្ជ​កម្ម។ ទន្ទឹមនឹង​នេះវៀតណាម បាន​ត្រៀមខ្លួន​ជាស្រេចផ្ដល់​ពលករ​ ដែលមានគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការរបស់តំបន់ចុងបូព៌ា​ការ​ នាំចេញកសិ រុក្ខ ជលផល និង ទំនិញប្រើប្រាស់៕​

 

តាម​​ ​VOV5 - វិទ្យុសំឡេងវៀតណាម
 

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

កិច្ចប្រជុំកំពូល AI សន្យាមានភាពទម្លុះទម្លាយ​

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល AI បានប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ដឹកនាំដោយប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក លោក JD Vance ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing មន្ត្រីមកពីបណ្តាប្រទេសក្នុងវិស័យ AI ក៏ដូចជាថ្នាក់ដឹកនាំប្រទេសនិងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។

Top