
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន សមាជិកសភា លោក Kazuyuki Nakane
វៀតណាមវាយតម្លៃខ្ពស់ចំពោះប្រភពទុន ODA ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នាថ្ងៃទី៣០ខែមករា នៅក្នុងពេលទទួលជួបជាមួយរដ្ឋ លេខាធិការក្រសួងការបរទេសជប៉ុន សមាជិក សភា លោក Kazuyuki Nakane មកសម្តែងការគួរសម។ លោក Pham Binh Minh សង្កត់ធ្ងន់ថា ឆ្នាំ២០១៨ ជាឆ្នាំប្រទេស ទាំងពីររៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត តាមនោះ ប្រ ទេសទាំងពីរ គប្បីជម្រុញរាល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសទទួលសិក្ខាកាមវៀតណាម ទៅជប៉ុន ក្នុងឱកាសដែលជប៉ុនត្រៀម រៀបចំឲ្យមហោស្រពកីឡា អូឡាំពិក២០២០។
រីឯខ្លួនវិញ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន លោក Kazuyuki Nakane បានអះអាងថា ការអភិវឌ្ឍរបស់វៀតណាម គឺសំខាន់ណាស់សម្រាប់ជប៉ុន ហើយជប៉ុន ត្រៀមជាស្រេចជួយវៀតណាមអភិ វឌ្ឍន៍សេដ្ឋកិច្ចនិងកែទម្រង់បែបបទរដ្ឋបាល ក្នុងនោះមានការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ ជម្រុញការអនុវត្តកិច្ចចរចា ដើម្បីឈានដល់ការចុះហត្ថលេខាយ៉ាងឆាប់ៗ កិច្ចព្រមព្រៀងជំនួយយុត្តិធម៌ ព្រហ្មទណ្ឌនិងកិច្ចព្រមព្រៀងផ្ទេរប្រគល់អ្នកទោសផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម