• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកឡើង​គោល​ជំហររបស់អាស៊ានលើពហុភាគីនិយម

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទ “ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៖ ទិសដៅថ្មីសម្រាប់កំណែទម្រង់ពហុភាគីនិយម”។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងសម័យប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ តំណាងឲ្យបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានអះអាងនូវអាទិភាព និងការសន្យារបស់អាស៊ានលើការគោរព និងលើកកម្ពស់ពហុភាគីនិយម សម្រាប់ពិភពលោកកាន់តែមានសន្តិភាព វិបុលភាព និងយុត្តិធម៌។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ទស្សនៈរួមរបស់អាស៊ានគឺការកែទម្រង់ពហុភាគីនិយម ត្រូវតែដើរទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការប្រដេញតាមវិធីសាស្រ្តពហុភាគី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការលើកកម្ពស់ផលប្រយោជន៍រួម ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ ជៀសវាងសកម្មភាពដែលបង្កើនភាពតានតឹង។ អាស៊ានបានគាំទ្រកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខតាមមធ្យោបាយសមស្របជាង ដោយពង្រឹងភាពជាតំណាង លទ្ធិប្រជាធិបតេយ្យ តម្លាភាព សុក្រឹត្យភាពនិងប្រសិទ្ធភាព។ សំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍ និងអង្គការក្នុងតំបន់ រួមទាំងអាស៊ាន ចាំបាច់ត្រូវបានផ្ទៀងស្តាប់បន្ថែមទៀតនៅក្នុងដំណើរការបង្កើតសេចក្តីសម្រេចចិត្តជាសកល។ នេះជាសុន្ទរកថារួមដំបូងរបស់អាស៊ាននៅក្រុមប្រឹក្សាសន្តិសុខលើប្រធានបទនេះ ដែលបានធ្វើឡើងតាមសំណើរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top