• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកសំណើរជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន

កិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១៤តាមប្រព័ន្ធវីដេអូ។
 

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចប្រជុំរដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី១៤ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោម អធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi ដោយមាន ការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គនានា រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ។

ថ្លែងនៅកិច្ចប្រជុំ លោករដ្ឋមន្រ្តី Bui Thanh Son បានវាយតម្លៃខ្ពស់ពីការ ជួយឧបត្ថម្ភរបស់ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ នៅតំបន់ ហើយចាត់ ទុកថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មទៅក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសមេគង្គទាំងអស់។ ចំពោះទិសដៅសហប្រតិ បត្តិការ លោករដ្ឋមន្រ្តីចាត់ទុកថា បណ្ដាប្រទេសចាំបាច់ត្រូវផ្ដល់អាទិភាពដល់ ការអនុវត្តគោលដៅសំខាន់ទាំង២នោះ គឺគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងពេញលេញ និងស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ដោយឈរលើ មូលដ្ឋាននោះ លោករដ្ឋមន្រ្តីបានលើកសំណើរថា យុទ្ធសាស្ត្រសហប្រតិបត្តិការ នាពេលខាងមុខរវាងមេគង្គ-ជប៉ុនគួរតែផ្អែកលើសសរស្តម្ភចំនួន៣៖ សេដ្ឋកិច្ច ស្វាហាប់និងការបន្សាំ; សង្គមស្អាតស្អំ យកប្រជាជនធ្វើជាមជ្ឈភាព; មេគង្គ បៃតងនិងឌីជីថល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់នូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ក្នុងអំឡុងពេល៥៥ ឆ្នាំកន្លងមកនេះ កម្ពុជា និង វៀតណាមបានបញ្ជាក់យ៉ាងច្បាស់ចំពោះពិភពលោកនូវទំនាក់ទំនងដ៏រឹងមាំ ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងប្រកបដោយភាពធន់នឹងការប្រែប្រួលខាង ភូមិសាស្ត្រនយោបាយក្នុងតំបន់ និងអន្តរជាតិ។

Top