• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមលើកត្រដែតដំណើរការអន្តរកាលពីបណ្ដាសកម្មភាពថែរក្សាសន្តិភាព

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ 


នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាបើកចំហស្ដីពីដំណើរការអន្តរកាលពីបណ្ដាសកម្មភាពថែរក្សាសន្តិភាព ដោយមានការចូលរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអតីតប្រធានាធិបតីលីបេរីយ៉ា លោកស្រី Ellen Johnson Sirleaf ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ដំណើរការអន្តរកាលគឺជាដំណាក់កាលដ៏សំខាន់ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការត្រៀមខ្លួនជាស្រេចរបស់បណ្ដាប្រទេស ក្រោយជំលោះ ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព និងយូរអង្វែង ប៉ុន្តែក៏នាំមកនូវបញ្ហាសាកល្បងដូចជាការធ្លាក់ចុះនៃប្រភពកម្លាំងអន្តរជាតិ អស្ថេរភាពសេដ្ឋកិច្ច សង្គម ខ្វះការអភិវឌ្ឍ និងមូលហេតុជំលោះ ដែលបន្សយល់ទុក។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការពិភាក្សាលើប្រធានបទនេះ សំដៅធានាដំណើរការអន្តរកាលប្រកបដោយប្រសិទ្ធភាព ជោគជ័យ ដើម្បីសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍របស់ប្រទេសជាតិ និងប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top