នៅក្នុងជំនួបនេះ ទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានអះអាងថា វៀតណាមនឹងប្រគៀរស្មារជាមួយមីយ៉ាន់ម៉ានិងថៃ ដើម្បីជំនះពុះពារលើការលំបាកនាពេលបច្ចុប្បន្ន។ អនុរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា រួមគ្នាចែករំលែកការទទួលខុសត្រូវក្នុងការធានាថា ជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដោយសុវត្ថិភាព គ្មានការរារាំង និងទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់។
ទាក់ទិននឹងអាស៊ាន លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមាគមចាំបាច់ត្រូវបញ្ជាក់ពីតួនាទីស្នូលរបស់ខ្លួនក្នុងការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងពិសេសនៅពេលមានការលំបាក និងបញ្ហាប្រឈម។ តាមនោះ អាស៊ានចាំបាច់ត្រូវជំរុញ និងប្រើប្រាស់យន្តការ និងឧបករណ៍ដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព ដើម្បីប្រមូលផ្តុំ និងសម្របសម្រួលធនធានប្រកបដោយប្រសិទ្ធភាព រួមទាំងធនធានរបស់អាស៊ាន និងដៃគូផងដែរ៕






