• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកយ៉ាងសកម្មនិងមាន​ទំនួល​ខុសត្រូវចំពោះការងារ​រួម​របស់ IAEA

ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៨-៩ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (អាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំពិភាក្សាស្តីពីរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។
 
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ រូបថត៖ VNA

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់កិច្ចសហប្រតិបត្តិការរបស់ IAEA និងសមាជិកក្រុមប្រឹក្សាភិបាល IAEA ក្នុងអំឡុងពេលដែលវៀតណាម កាន់តំណែងជាសមាជិកក្រុមប្រឹក្សាអាណត្តិ ២០២១ - ២០២៣; ហើយបានសង្កត់ធ្ងន់លើតួនាទីឈានមុខគេរបស់ IAEA ក្នុងការគាំទ្រប្រទេសនានា រួមទាំងវៀតណាមក្នុងវិស័យធានាសន្តិសុខនិងសុវត្ថិភាពនុយក្លេអ៊ែរ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ វៀតណាមនិងដៃគូ កំពុងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងព័ត៌មានវៀតណាម (VIMS) ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់រោងចក្រនុយក្លេអ៊ែរនានា បញ្ជូនរបាយការណ៍តាមអ៊ីនធឺណែត ជួយសម្រួលដំណើរការត្រួតពិនិត្យនិងកសាងរបាយការណ៍។ ក្នុងវិស័យបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរដែលកំពុងរីកចម្រើននេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមគាំទ្រវិធីសាស្រ្តអភិក្រុមយ៉ាងប្រុងប្រយ័ត្ន និងជាជំហានៗក្នុងក្របខណ្ឌរបស់ IAEA សម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ ការផ្តល់អាជ្ញាប័ណ្ណ ការគ្រប់គ្រងនិងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក តាមរយៈការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធ។ វៀតណាមបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះការងាររួមរបស់ IAEA ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top