• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយល់ព្រមបង្កើតកិច្ចសន្ទនា AIPA - សភាអឺរ៉ុប

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thu Ha សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានចូលរួមកិច្ចប្រជុំនេះ។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thu Ha សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានចូលរួមកិច្ចប្រជុំនេះ (រូបថត៖ quochoi.vn)



ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអន្តរសភាអាស៊ានលើកទី ៤២ (AIPA ៤២) ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ២៥ ខែសីហា គណៈកម្មាធិការរៀបចំបានជួបប្រជុំនិងពិចារណាលើពង្រៀងនៃសេចក្តីសម្រេចសំខាន់ៗជាច្រើន។ គណៈប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Le Thu Ha សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំ រដ្ឋសភា/សភានៃបណ្តាប្រទេសបានពិភាក្សាអំពីរបាយការណ៍ហិរញ្ញវត្ថុនិងការប៉ាន់ប្រមាណថវិការបស់លេខាធិការដ្ឋាន AIPA; សេចក្តីណែនាំសម្រាប់ការរៀបចំកិច្ចសន្ទនា AIPA- អាស៊ាននិងបញ្ចូលអ្នកសង្កេតការណ៍របស់ AIPA។ ក្នុងជំនួបធ្វើការនេះ សភានៃប្រទេសជាសមាជិកបានយល់ព្រមបង្កើតកិច្ចសន្ទនា AIPA-EP (សភាអឺរ៉ុប)។ វៀតណាមយល់ស្របនឹងមតិភាគច្រើនរបស់សភាជាសមាជិក AIPA ចំពោះគំនិតផ្តួចផ្តើមនេះរបស់លេខាធិការដ្ឋាន AIPA ហើយជឿជាក់ថា នេះគឺជាឱកាសដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងរវាង AIPA និងសភាសង្កេតការណ៍។

ទាក់ទងនឹងពង្រៀងនៃសេចក្តីសម្រេចដែលទទួលស្គាល់អ្នកសង្កេតការណ៍ AIPA វៀតណាមគាំទ្រការពង្រីកភាពជាដៃគូរវាង AIPA ជាមួយសភាដទៃទៀតនិងអង្គការសភាផ្សេងៗនៅជុំវិញពិភពលោក។

នៅក្នុងកិច្ចប្រជុំនោះ លេខាធិការដ្ឋាន AIPA ក៏បានស្នើពីពេលវេលានិងទីកន្លែងដើម្បីរៀបចំ AIPA ៤៣ ផងដែរ។ ដូច្នេះមហាសន្និបាត AIPA ៤៣ នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" - រីកសាយភាយសារសំខាន់និងអត្ថន័យជាប្រវត្តិសាស្ត្រនៃមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥

កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" មាន ការចូលរួមពីសិល្បករសិល្បការិនីជាង ១២០០ នាក់ នៅទីតាំងទាំង ៣ នៅភាគខាង ជើង កណ្តាល និងខាងត្បូង។

Top