• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយម៉ុងហ្គោលី

បក្ស និងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្សប្រជាជនម៉ុងហ្គោលី និងរដ្ឋម៉ុងហ្គោលី។
ទិដ្ឋភាពនៃសម័យប្រជុំការងាររវាងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen និងអគ្គលេខាបក្សប្រជាជនម៉ុងហ្គោលីដែលកំពុងកាន់អំណាច លោក Yangug Sodbaatar (រូបថត៖ Ngo Binh/sggp.org.vn)

នេះជាការអះអាងរបស់លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Van Nen ក្នុងជំនួបជាមួយអគ្គលេខាបក្សប្រជាជនម៉ុងហ្គោលី Yangug Sodbaatar នារសៀលថ្ងៃទី ៤ កក្កដា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងធ្វើការនៅប្រទេសម៉ុងហ្គោលី។

នៅទីនេះ ភាគីទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញបក្ស រដ្ឋ និងប្រជាជន រួមទាំងរក្សាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ និងសម្របសម្រួលយ៉ាងល្អដើម្បីអនុវត្តសកម្មភាពរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ុងហ្គោលី ២០២៤; ពង្រឹងទំនាក់ទំនងបណ្តាញបក្ស លើកកម្ពស់តួនាទីតម្រង់ទិសយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចទាំងពីរ ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្របសម្រួលជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ស្របតាមសក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ; ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងចំណងមិត្តភាព បង្កើតមូលដ្ឋានគ្រឹះសង្គមរឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម  - ម៉ុងហ្គោលី។

ក្នុងដំណើរទស្សនកិច្ចនេះ លេខាបក្សទីក្រុង លោក Nguyen Van Nen និងគណៈប្រតិភូបានជួបប្រជុំ និងធ្វើការជាមួយអភិបាលនៃរដ្ឋធានី Ulaanbaatar; បានទៅទស្សនាសាលារៀនមួយកន្លែងដាក់ឈ្មោះតាមលោកប្រធានហូជីមិញនៅរដ្ឋធានី Ulaanbaatar; ទស្សនា និងធ្វើការជាមួយស្ថានទូត និងសហគមន៍វៀតណាមនៅម៉ុងហ្គោលីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top