• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ពិសេសដល់​ទំនាក់ទំនងជាមួយអាស៊ាន

នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Jakarta និងបានជួបជាមួយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បណ្តាអគ្គលេខាធិការរង និងឯកអគ្គរដ្ឋទូត ភារធារីនៃប្រទេសសមាជីកអាស៊ាន។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi។ (រូបថត៖ Thong Nhat/TTXVN)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយអាស៊ានក្នុងគោលមាគ៌ាកិច្ចការបរទេសរបស់ខ្លួន ហើយជានិច្ចកាលខិតខំប្រឹងប្រែងនិងរួមចំណែកយ៉ាងសកម្មក្នុងការកសាងអាស៊ានឯកភាព និងរឹងមាំ ដោយលើកតម្កើងមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ ឆ្ពោះទៅគោលដៅនៃ​សហគមន៍អាស៊ានឆ្នាំ២០២៥។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជាស្ថានភាពអន្តរជាតិនិងតំបន់មានការវិវត្តន៍យ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានក៏ដោយ ប៉ុន្តែតាមលោកប្រធានរដ្ឋថា អាស៊ានសាមគ្គីមួយបានឈររឹងមាំ រីកធំធាត់កាន់តែខ្លាំងក្លា កិត្យានុភាពកើនឡើងខ្ពស់ មជ្ឈភាពនិងរូបភាពលើឆាកអន្តរជាតិត្រូវបានអះអាង។ នោះគឺជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ និងការរួមដៃរបស់សមាជិកនីមួយៗក្នុងសហគមន៍អាស៊ាន រួមទាំងការរួមចំណែកដ៏សំខាន់របស់លេខាធិការដ្ឋានអាស៊ានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការពិភាក្សានិងកសាងកិច្ចព្រមព្រៀងឌីជីថលសកល

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានចាត់ទុកថា ការកសាង GDC គឺចាំបាច់ដើម្បីជំរុញពិភពឌីជីថលប្រកបដោយ សុវត្ថិភាព យុត្តិធម៌ និងរីកចម្រើនជាងសម្រាប់មនុស្សគ្រប់រូប។

Top