• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី

ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ TTXVN)
 

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានជម្រាបដល់ប្រធានគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” Dmitry Medvedev អំពីលទ្ធផលសំខាន់ៗនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបញ្ជាក់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ ទំនាក់ទំនងរវាបក្សកុម្មុយនិស្តវៀតណាមនិងគណៈបក្ស “ប្រទេសរុស្ស៊ីឯកភាព” បានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ភាគីទាំងពីរ ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់និងលើពិភពលោកផងដែរ។

រីឯខ្លួនវិញ ប្រធានគណៈបក្ស ប្រទេសរុស្ស៊ីឯកភាព អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានអបអរសាទរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ដែលត្រូវបានមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមបោះឆ្នោតជ្រើសតាំងបន្តជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សសម្រាប់នីតិកាលថ្មី។ លោក Medvedev បានជម្រាបថា រុស្ស៊ីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក៏ដូចជាលើវិស័យដទៃទៀត ព្រមទាំងអះអាងថា រុស្ស៊ីយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top