នេះជាដំណើរទស្សនកិច្ចការងារលើកដំបូងរបស់ប្រធានរដ្ឋ
លោក Vo Van Thuong ទៅកាន់ប្រទេសចិន
ចាប់តាំងពីវៀតណាមបានរៀបចំមហាសន្និបាតបក្សលើកទី១៣ (ឆ្នាំ២០២១) ដោយជោគជ័យ
ហើយចិនបានរៀបចំមហាសន្និបាតបក្សលើកទី២០ (ឆ្នាំ២០២២) ដោយជោគជ័យផងដែរ។
កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ
វៀតណាមនិងចិនបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី
១៨ ខែមករា ឆ្នាំ ១៩៥០។ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក
ទំនាក់ទំនងទ្វេភាគីទទួលបានសមិទ្ធិផលជាច្រើន។ គួរកត់សម្គាល់ថា
ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន
ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក (ឆ្នាំ ២០០៨)
កំពុងរក្សាបាននូវនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្រេចបានវឌ្ឍនភាពជាវិជ្ជមាន
ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក
Nguyen
Phu Trong កាលពីខែវិច្ឆិកាឆ្នាំមុន។ ក្នុងឆ្នាំនេះ
សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ត្រូវបានប្រទេសទាំងពីរអនុវត្តន៍យ៉ាងទូលំទូលាយ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
បន្តមានការអភិវឌ្ឍយ៉ាងជាក់ស្ដែង។ កាលពីឆ្នាំមុន
ទំហំនៃការនាំចូលនាំចេញរបស់ភាគីទាំងពីរសម្រេចបាន ១៧៥,៥៦
ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៤៧% បើធៀបនឹងឆ្នាំមុន។ ក្នុងរយៈពេល
៩ ខែដើមឆ្នាំនេះ ទំហំនៃការនាំចូលនាំចេញសរុបរវាងវៀតណាម-ចិន សម្រេចបាន ១២២
ពាន់លានដុល្លារអាមេរិក។
វាយតម្លៃទូទៅអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងចិន
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានឲ្យដឹងថា៖
“កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
ចំណុចលេចធ្លោនៃទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែជាការពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមកប៉ុណ្ណោះទេ
ថែមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិនិយោគក៏មានសារៈសំខាន់ខ្លាំងទៀតផង។ ប្រការនេះមានអត្ថន័យដ៏ធំធេងសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។
ចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមជាច្រើនឆ្នាំមកហើយ
ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”។
ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋវៀតណាម
លោក Vo Van Thuong ទៅកាន់ប្រទេសចិន គឺជាលើកទី៣ហើយ
ដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់ BRI ដែលរៀបចំដោយប្រទេសចិន ហើយជាការបន្តនៃការផ្លាស់ប្តូរ
និងការជួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ
និងប្រទេសទាំងពីរនាពេលកន្លងមក។ ដំណើរទស្សនកិច្ចការងារនេះមានអត្ថន័យដ៏សែនសំខាន់។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Pham Sao Mai បានវាយតម្លៃថា៖
“ដំណើរទស្សនកិច្ចបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់
និងអាទិភាពជួរមុខរបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន
ក៏ដូចជាបង្ហាញពីការយកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមតភ្ជាប់នានា
ក្នុងនោះមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវផងដែរ។ នេះជាឱកាសដើម្បីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបន្តផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីវិធានការនានាសំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវការយល់ដឹងរួមកម្រិតខ្ពស់
ជាពិសេសដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនៅប្រទេសចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu
Trong ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន
បន្តអភិវឌ្ឍប្រកបដោយស្ថិរភាព កាន់តែស៊ីជម្រៅ
និងជាក់ស្តែងជាមួយនឹងទំនុកចិត្តនយោបាយកាន់តែខ្ពស់
កិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ មូលដ្ឋានសង្គមកាន់តែរឹងមាំ
ហើយការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រងបានកាន់តែល្អ”។
រួមចំណែកដល់សន្តិភាព
កិច្ចសហប្រតិបត្តិការ ការចងសម្ព័ន្ធសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់
ក្នុងឱកាសអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ
BRI
លើកទី៣ ប្រធានរដ្ឋលោក Vo Van Thuong នឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំជាន់ខ្ពស់ដោយប្រធានបទ
“សេដ្ឋកិច្ចឌីជីថលជាកម្លាំងចលករថ្មីនៃកំណើន”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Pham Sao Mai បានចាត់ទុកថា៖
“ការដែលលោកប្រធានរដ្ឋអញ្ជើញចូលរួម
និងថ្លែងសុន្ទរកថាដ៏សំខាន់នៅឯវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ BRI លើកទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន
គណៈប្រតិភូ និងសហគមន៍ធុរកិច្ចមកពីប្រទេសប្រមាណ ១៤០ និងអង្គការអន្តរជាតិនានា
នឹងរួមចំណែកសំឡេងរបស់វៀតណាមក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ
កាងចងសម្ព័ន្ថសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់
ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយបណ្តាប្រទេសលើពិភពលោក
រួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងសកល
ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០
របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនោះ
ផ្សព្វផ្សាយសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចែករំលែកសារសំខាន់ៗអំពីគោលដៅ ទស្សនៈ
និងទិសដៅអភិវឌ្ឍន៍របស់វៀតណាមផងដែរ”។
ក្នុងបរិបទដែលស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ
និងមិនអាចទាយទុកជាមុនបានជាច្រើន
ហើយសេដ្ឋកិច្ចពិភពលោកកំពុងមានការប្រែប្រួលយ៉ាងជ្រាលជ្រៅនោះ ការដែលប្រធានរដ្ឋ លោក Vo Van
Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ
BRI លើកទី៣
គឺជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ
ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ
ស៊ីជម្រៅ ប្រកបដោយភាពបត់បែននិងប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចការងារក៏បានបញ្ជូនសារថា
វៀតណាមជាមិត្ត ជាដៃគូរគួរឲ្យទុកចិត្ត និងជាសមាជិកដ៏សកម្ម
និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមចំណែកជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ
ការចងសម្ព័ន្ធសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងតំបន់ផងដែរ៕






