• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសក្តានុពលខ្លាំងសម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ

យោងតាមសារព័ត៌មានអន្តរជាតិកាលពីសប្តាហ៍មុន វិស័យមជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសវៀត ណាមបច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍ពីសាជីវកម្មបច្ចេកវិទ្យាអន្តរជាតិធំៗ និងមានសក្ដានុពលសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

មជ្ឈមណ្ឌលទិន្នន័យ Viettel  (រូបថត៖ qdnd.vn)

យោងតាម Business Times ទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់វៀតណាមកំពុងមានការអភិវឌ្ឍខ្លាំងជាងពេលណាទាំងអស់។ ក្រុមហ៊ុនក្នុងនិងក្រៅប្រទេសកំពុងសម្លឹងមើលការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ខណៈដែលតម្រូវការការផ្ទុកទិន្នន័យបន្តកើនឡើង។

ជាមួយគ្នានេះ ទំព័រហិរញ្ញវត្ថុ Yahoo ដែលដកស្រង់របាយការណ៍វិនិយោគទីផ្សារមជ្ឈមណ្ឌលទិន្នន័យវៀតណាមឆ្នាំ ២០២២-២០២៨ បាននិយាយថា ទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសវៀតណាមត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ១ ពាន់ លានដុល្លារក្នុងឆ្នាំ ២០២៨ ចាប់ពីកម្រិត ៥៦១ លានដុល្លារកាលពីឆ្នាំមុនជាមួយនឹងការកើនឡើងជាមធ្យមលើសពី ១០% ក្នុងមួយឆ្នាំ។

ចំណែកឯគេហទំព័រ Nikkei បានឲ្យដឹងថា Huawei Group របស់ចិនក៏កំពុង ផ្តោតលើផលិតផលសម្រាប់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅវៀតណាមផងដែរ។ យោងតាម Nikkei តំណាងក្រុមហ៊ុន Huawei បានវាយតម្លៃថា វៀតណាមមានឱកាសក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ថ្មីនៅក្នុងទីផ្សារមជ្ឈមណ្ឌលទិន្នន័យ ដោយសារការចំណាយទាប និងបទប្បញ្ញត្តិស្តីពីការពង្រឹងការផ្ទុកទិន្នន័យនៅក្នុងប្រទេស។

ខាងអ្នកជំនាញវិញ លោក Yoshimi Sasaoka នាយក NTT Global Centers HCMC1 បានវាយតម្លៃថា វៀតណាមមានកម្លាំងខ្លាំងក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ។ ប្រការនេះត្រូវបានបញ្ជាក់ដោយការពិតដែលថា បរិយាកាសរបស់វៀត ណាមគឺបើកចំហណាស់; ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមកំពុងជំរុញយ៉ាងខ្លាំងការផ្លាស់ប្តូរឌីជីថល។ លើសពីនេះទៅទៀត ចំនួនអ្នកប្រើអ៊ីនធឺណិតនៅវៀតណាមក៏មានច្រើនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top