• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍

នារសៀលថ្ងៃទី ២ ខែមីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេស អេស្ប៉ាញ នៅទីស្នាក់ការអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅទីក្រុង Madrid ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបជាមួយលោកស្រី Zoritsa Urosevic នាយិកាប្រតិបត្តិ UNWTO។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបជាមួយលោកស្រី Zoritsa Urosevic នាយិកាប្រតិបត្តិ UNWTO។ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋ មន្ត្រី Tran Luu Quang បានស្នើឲ្យ UNWTO ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជ្រើស រើស វៀតណាមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UNWTO មួយចំនួន; ផ្ដល់ជំនួយបច្ចេកទេសក្នុងការផ្លាស់ប្ដូរឌីជីថល ការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បី អភិវឌ្ឍន៍ប្រព័ន្ធអេកូទេសចរណ៍ឆ្លាតវៃ ការងារស្ថិតិ ការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ការកំណត់ និងការអភិវឌ្ឍពាណិជ្ជសញ្ញាទេសចរណ៍ជាតិរបស់ប្រទេស វៀតណាមផងដែរ។

រីឯខ្លួនវិញ លោកស្រី Zoritsa Urosevic បានបញ្ជាក់ថា វៀតណាមមាន សក្ដានុពលដ៏ធំធេងដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដោយជាគោលដៅពេញនិយមរបស់ ប្រជាពលរដ្ឋនៃប្រទេសជាច្រើន។ លោកស្រីឲ្យដឹងថែមទៀតថា UNWTO កំពុង ពិចារណាលើលទ្ធភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនៅវៀតណាមនៅចុងឆ្នាំនេះ ព្រមទាំងបញ្ជាក់ថា នឹងបន្តគាំទ្រហើយរួមដំណើរជាមួយវៀតណាមក្នុងការងើប ឡើងវិញ និងការអភិវឌ្ឍវិស័យទេសចរណ៍ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយ ចីរភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top