• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីសំដៅដោះស្រាយបញ្ហារួម

លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថតៈ baoquocte.vn )
 

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ ទទួលការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នោះ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែឧសភា ឆ្នាំ ២០២១ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រធានបទ " ពង្រឹងពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាមជ្ឈភាព" ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ចិន ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការពហុភាគីមានអត្ថន័យជាគន្លឹះ ក្នុងបរិបទនៃបណ្ដាបញ្ហាប្រឈមចាប់ពីការរត់ប្រណាំងសព្វាវុធ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រហូតដល់បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនាបច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីការជំរុញពហុភាគីនិយម ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកសាងសណ្ដាប់ធ្នាប់អន្តរជាតិ ដោយឈរលើច្បាប់អន្តរជាតិ ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ប្រធាន ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអនុម័ត នៅពេលដែលវៀតណាមធ្វើជាប្រធានកាលពីខេមករា ឆ្នាំ ២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top