• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយអង្គការយូណេស្កូនិងបណ្ដាប្រទេសសមាជិក

បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តន៍កម្មវិធីសហប្រតិបត្តិការរបស់អង្គការ UNESCO ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជន។
អនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc បានជួបធ្វើការជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោក Vishal Sharma។ (រូបថត៖ VNA)

ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ១០ នៃមហាសន្និបាតអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី (អនុសញ្ញា ២០០៣) ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO បានជួបប្រាស្រ័យនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំ UNESCO និងប្រធានគណៈប្រតិភូមកពីប្រទេសនិងអង្គការអន្តរជាតិមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ក្នុងជំនួបធ្វើការនិងជំនួបប្រាស្រ័យនានា ថ្នាក់ដឹកនាំ UNESCO និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និង UNESCO និងប្រទេសសមាជិកនានា ក៏ដូចជាតួនាទីនិងការរួមចំណែកដ៏សំខាន់និងប្រកប
ដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងការងាររួមរបស់អង្គការ ក្នុងនាមជាសមាជិកនៃយន្តការប្រតិបត្តិការចំនួន ៦ របស់អង្គការ UNESCO (មហាសន្និបាត ក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក អនុប្រធានមហាសន្និបាត និងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ អនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាស្តីពីការការពារ និងការលើកកម្ពស់ភាពសម្បូរបែបនៃការបង្ហាញវប្បធម៌)។ បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តន៍កម្មវិធីសហប្រតិបត្តិការរបស់អង្គការ UNESCO ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជន។

រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានស្នើឱ្យប្រទេសនានា និងអង្គការ UNESCO បន្តជួយឧបត្ថម្ភនិងគាំទ្រវៀតណាមលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ... លោកអនុរដ្ឋមន្រ្តីមានបំណងថា ថ្នាក់ដឹកនាំនិង លេខាធិការដ្ឋាន UNESCO នឹងយកចិត្តទុកដាក់ ពិគ្រោះយោបល់និងគាំទ្រដល់ឯកសារបេតិកភណ្ឌថ្មី តាមនោះគាំទ្រដល់ការអភិរក្ស និងការលើកកម្ពស់តម្លៃបេតិកភណ្ឌពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top