អនុរដ្ឋមន្ត្រីការបរទេស លោក Ha Kim Ngoc បានជួបធ្វើការជាមួយប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោក Vishal Sharma។ (រូបថត៖ VNA)
ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ១០ នៃមហាសន្និបាតអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី (អនុសញ្ញា ២០០៣) ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Ha Kim Ngoc ប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO បានជួបប្រាស្រ័យនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំ UNESCO និងប្រធានគណៈប្រតិភូមកពីប្រទេសនិងអង្គការអន្តរជាតិមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។
ក្នុងជំនួបធ្វើការនិងជំនួបប្រាស្រ័យនានា ថ្នាក់ដឹកនាំ UNESCO និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងវៀតណាម និង UNESCO និងប្រទេសសមាជិកនានា ក៏ដូចជាតួនាទីនិងការរួមចំណែកដ៏សំខាន់និងប្រកប
ដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងការងាររួមរបស់អង្គការ ក្នុងនាមជាសមាជិកនៃយន្តការប្រតិបត្តិការចំនួន ៦ របស់អង្គការ UNESCO (មហាសន្និបាត ក្រុមប្រឹក្សាប្រតិបត្តិ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក អនុប្រធានមហាសន្និបាត និងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ អនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាស្តីពីការការពារ និងការលើកកម្ពស់ភាពសម្បូរបែបនៃការបង្ហាញវប្បធម៌)។ បណ្ដាប្រទេសបានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលអនុវត្តន៍កម្មវិធីសហប្រតិបត្តិការរបស់អង្គការ UNESCO ប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌ ដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាជន។
រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានស្នើឱ្យប្រទេសនានា និងអង្គការ UNESCO បន្តជួយឧបត្ថម្ភនិងគាំទ្រវៀតណាមលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ... លោកអនុរដ្ឋមន្រ្តីមានបំណងថា ថ្នាក់ដឹកនាំនិង លេខាធិការដ្ឋាន UNESCO នឹងយកចិត្តទុកដាក់ ពិគ្រោះយោបល់និងគាំទ្រដល់ឯកសារបេតិកភណ្ឌថ្មី តាមនោះគាំទ្រដល់ការអភិរក្ស និងការលើកកម្ពស់តម្លៃបេតិកភណ្ឌពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO៕