អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang
នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីការដែលចិនចាត់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa របស់វៀតណាម។ អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងជាប្រវត្តិសាស្ត្រដែលអះអាងអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះទាំងពី Hoang Sa និង Truong Sa ឲ្យសមស្របនឹងច្បាប់អន្តរជាតិ។ ការដែលចិនចាត់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ធ្វើការហ្វឹកហាត់នៅប្រជុំកោះ Hoang Sa របស់វៀតណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះនេះ ហើយរំលោភលើគោលការណ៍អំពី សេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (DOC) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយចិន ហើយជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់ដំណើរការចរចា រវាងអាស៊ាន និងចិន សំដៅកសាង់ ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។
លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមស្នើឲ្យចិនបញ្ឈប់ភ្លាមមួយរំពេចនូវរាល់សកម្មភាព ពោលខាងលើ គោរពយ៉ាងមឹងម៉ាត់នូវ អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង DOC ហើយបង្កើតឡើងបរិយាកាសអំណោយផលសម្រាប់ការក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម