• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់អដ្ឋិធាតុទាហានអាមេរិក

ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាមនៅអាកាសយានដ្ឋាន Da Nang (រូបថតបញ្ជាក់ TTXVN)
 

នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅអាកាសយានដ្ឋាន Gia Lam ទីក្រុងហាណូយ ទីភ្នាក់ងារវៀតណាមទទួលបន្ទុកការស្វែងរកមនុស្សដែលបាត់ខ្លួន (VNOSMP) បានប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបានបាត់ខ្លួនអំឡុងពេលសង្គ្រាមនៅវៀតណាម ជូនភាគីអាមេរិក។

ក្នុងពិធីប្រគល់នេះ ភារៈធារីនៃស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយលោក Christopher Klein បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដើម្បីធានាថា សកម្មភាព MIA នៅវៀតណាមមិនត្រូវបានអាក់ខានដោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងលុកលុយនៅទូទាំងពិភពលោក; ទន្ទឹមនឹងនេះ លោកបានសម្តែងក្តីរីករាយដែលកិច្ចសហប្រតិបត្តិការ MIA បានដាក់មូលដ្ឋានគ្រឹះសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាមនុស្សធម៌រវាងប្រទេសទាំងពីរ រួមទាំងជំនួយរបស់អាមេរិកក្នុងការស្វែងរកយុទ្ធជនវៀតណាមដែលពលីក្នុងសង្គ្រាម។ សកម្មភាពស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនអំឡុងពេលសង្រ្គាមនៅវៀតណាម គឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក។ នេះជាការប្រគល់អដ្ឋិធាតុលើកទី ១៥៥ ចាប់តាំងពីឆ្នាំ ១៩៧៣ មក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top