• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកៀកស្មាជាមួយបណ្ដាប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង


អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៥ ខែតុលា នៅមជ្ឈមណ្ឌលអន្តរជាតិ Baku ប្រទេសអាស៊ែបៃហ្សង់ កិច្ចប្រជុំជាន់ខ្ពស់លើកទី១៨នៃចលនាមិនចូលបក្សសម្ព័ន្ធបានប្រារព្ធជាផ្លូវការ។ ក្រោមប្រធានបទ “ប្រកាន់ខ្ជាប់នូវគោលការណ៍ Bangdung សំដៅទប់ទល់យ៉ាងពេញលេញនិងសហការដោះស្រាយការសាកល្បងនានារបស់ពិភពលោកក្នុងសម័យបច្ចុប្បន្ន” នោះ កិច្ចប្រជុំជាន់ខ្ពស់ Baku មានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់និងតំណាងមកពីប្រទេសជាសមាជិកចលនាមិនចូលបក្ស សម្ព័ន្ធទាំង១២០ ក៏ដូចជាតំណាងនៃប្រទេសសង្កេតការណ៍និងអង្គការអន្តរជាតិ នានាផងដែរ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអំពាវនាវអោយពង្រឹងចំណងសាមគ្គីភាពរវាងប្រទេសជា សមាជិកទាំងអស់ ដោយឈរលើមូលដ្ឋានគ្រឹះគឺគោលការណ៍ Bangdung ដើម្បី អោយចលនាមិនចូលបក្សសម្ព័ន្ធអាចបន្តជាវេទិកាជួរមុខក្នុងការជំរុញស្មារតីយកច្បាប់ជាគោលធ្វើប្រជាធិបតេយ្យូបនីយកម្មទំនាក់ទំនងអន្តរជាតិ ហើយការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។

លោកស្រីអនុប្រធានរដ្ឋវៀតណាមបានស្នើអោយចលនាមិនចូលបក្សសម្ព័ន្ធត្រូវការយកចិត្តទុកដាក់យ៉ាងសក្តិសមនិងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ គោរពទស្សនៈរបស់ប្រទេសជាសមាជិកទាក់ទិននានា។ លោកស្រីក៏បានសង្កត់ធ្ងន់ថា វៀតណាមនឹងជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍និងគោលដៅនៃចលនាមិនចូលបក្សសម្ព័ន្ធ ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងប្រកៀកស្មាជាមួយប្រទេសជាសមាជិកដទៃទៀត ចូលរួមចំណែកពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីអោយចលនាអាចទប់ទល់យ៉ាងពេញលេញ ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពនឹងការសាកល្បងនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top