• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកាន់ខ្ជាប់ពហុភាគីនិយម ខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗ និង កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព

ប្រមុខរដ្ឋាភិបាលវៀតណាមបានលើកឡើងនូវទស្សនៈលើការធានាតុល្យភាពជាយុទ្ធសាស្ត្ររវាងការផ្លាស់ប្ដូរថាមពលស្អាត និងសន្តិសុខថាមពលសកល កសាងផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលប្រកបដោយភាពយុត្តិធម៌ ពពិធកម្ម ស្របតាមច្បាប់ទីផ្សារ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំ “កិច្ចខិតខំប្រឹងប្រែងរួមដើម្បីភពផែនដីនិរន្តរភាព”

ក្នុងកម្មវិធីនៃកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បើកទូលាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នារសៀលថ្ងៃទី ២០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំ កិច្ចខិតខំប្រឹងប្រែងរួមដើម្បីភពផែនដីនិរន្តរភាព

ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សារនៃការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័ន និងការផ្លាស់ប្តូរថាមពលអាចសម្រេចបានតាមរយៈវិធីសាស្រ្តសាកល ប្រជាជនទាំងមូល ការលើកកំពស់ពហុភាគីនិយម ខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ។ ប្រមុខរដ្ឋាភិបាលវៀតណាមបានលើកឡើងនូវទស្សនៈលើការធានាតុល្យភាពជាយុទ្ធសាស្ត្ររវាងការផ្លាស់ប្ដូរថាមពលស្អាត និងសន្តិសុខថាមពលសកល កសាងផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលប្រកបដោយភាពយុត្តិធម៌ ពពិធកម្ម ស្របតាមច្បាប់ទីផ្សារ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករស្នូលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសទាំងអស់ ជាដំណោះស្រាយចំពោះបញ្ហានៃកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ លោកបានស្នើឱ្យប្រទេស G7 និងអង្គការអន្តរជាតិពង្រឹងការគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាពក្នុងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិធីសាស្រ្តអភិបាលកិច្ច និងការកសាងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍថាមពលស្អាត។

លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើម "សហគមន៍ការបំភាយឧស្ម័នមកកម្រិតសូន្យនៅអាស៊ី" (AZEC) របស់ជប៉ុន ដោយស្នើឱ្យប្រទេស G7 និងដៃគូបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ ផ្លាស់ប្តូរថាមពលដោយស្មើភាព (JETP) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកជួយវៀតណាមលើកកំពស់សក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញក្នុងតំបន់ ចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មក្នុងថាមពលស្អាត និងសេដ្ឋកិច្ចវិលជុំផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top