• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាបន្តរួមចំណែកយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងខ្លាំងក្លាពហុភាគីនិយម

វៀតណាមបានខិតខំជំរុញរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ជំរុញការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើការទទួលយកសិទ្ធិមនុស្ស ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់។
  ឯកអគ្គរដ្ឋទូត លោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវថ្លែងមតិក្នុងពិធី (រូបថត៖TTXVN)  

នាថ្ងៃទី ១៤ ខែកញ្ញា បេសកកម្មចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ (អ.ស.ប) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងទៀត នៅទីក្រុងហ្សឺណែវ (ស្វីស) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៧ នៃទិវាបុណ្យជាតិវៀតណាម និងរយៈពេល ៤៥ ឆ្នាំ ដែលវៀតណាមចូលរួមជាមួយអង្គការសហប្រជាជាតិ។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែលើកកម្ពស់និងគាំទ្រយ៉ាងខ្លាំងក្លាពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ  ដើម្បីឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម សកល។ ក្នុងអំឡុងពេលអាណត្តិរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានខិតខំជំរុញរបៀបវារៈ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ  ជំរុញការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ទៅលើការទទួលយកសិទ្ធិមនុស្ស ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការ សហប្រជាជាតិ និងអង្គការនានាក្នុងតំបន់។ លោកស្រីឯកអគ្គរដ្ឋទូតបានចែករំលែកថា ពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាជាច្រើន និងបញ្ហាប្រឈមជាសសកល ប៉ុន្តែវៀតណាមជឿជាក់ថា ដោយមានសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រាល់ការសាកល្បងដែលកំពុងប្រឈម អាចប្រែក្លាយទៅជាឱកាសសម្រាប់ការអភិវឌ្ឍ។ វៀតណាមត្រៀមជាស្រេច រួមចំណែកជាច្រើនថែមទៀតក្នុងការងាររបស់អ.ស.ប និងកំពុងឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣- ២០២៥ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top