• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦

សម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ បានបើកនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៅពិធីបើកសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦។ រូបថត៖ VNA

សម័យប្រជុំបើក ត្រូវបានផ្សាយផ្ទាល់ដោយវិទ្យុសំឡេងវៀតណាមនិងទូរទស្សន៍វៀតណាម ដើម្បីឱ្យប្រជាជននិងអ្នកបោះឆ្នោតទូទាំងប្រទេសអាចតាមដានបាន។

នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិចារណា និងសម្រេចលើខ្លឹមសារចំនួន៣៣ រួមមានការពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន១៥ សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីបទប្បញ្ញត្តិច្បាប់ចំនួន ៤; ផ្តល់យោបល់ជាលើកដំបូងលើសេចក្តីព្រាងច្បាប់ចំនួន៧ ព្រមទាំងពិចារណា និងសម្រេចលើខ្លឹមសារចំនួន៧ ទាក់ទងនឹងបញ្ហាជាតិសំខាន់ៗ។ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖

ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦។ រូបថត៖ VNA

“ខ្ញុំស្នើឱ្យសមាជិករដ្ឋសភា ស្រាវជ្រាវឯកសារយ៉ាងល្អិតល្អន់ ពិភាក្សានិងជជែកវែកញែកយ៉ាងសកម្ម ហើយផ្ដល់មតិដែលមានគុណភាពខ្ពស់ជាច្រើន ជាពិសេសលើបញ្ហាដែលនៅមានមតិខុសគ្នា និងខ្លឹមសារដែលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ និងសហគ្រាសផងដែរ។ ស្ថាប័នរដ្ឋសភានីមួយៗ និងសមាជិករដ្ឋសភាម្នាក់ៗ បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការត្រិះរិះ ក្នុងការតាក់តែងច្បាប់ ដោយធានាថា ច្បាប់និងគោលនយោបាយដែលត្រូវបានចេញផ្សាយ អាចច្បាមជាប់នូវការពិតជាក់ស្ដែង ត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍ ហើយដាក់ប្រជាពលរដ្ឋ និងសហគ្រាសជាចំណុចស្នូល ក៏ដូចជាយកគុណភាព និងប្រសិទ្ធភាពអនុវត្តនៃប្រព័ន្ធច្បាប់ ធ្វើជារង្វាស់នៃសកម្មភាពនីតិបញ្ញត្តិផងដែរ។ សេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តនីមួយៗ ត្រូវតែត្រៀមរៀបចំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីដំណាក់កាលព្រាង ជាមួយនឹងការវាយតម្លៃផលប៉ះពាល់យ៉ាងពេញលេញ និងកៀរគរបញ្ញារបស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគ្រាស និងអ្នកដែលរងផលប៉ះពាល់“។

សម័យប្រជុំត្រូវបានធ្វើឡើងក្នុងទម្រង់កិច្ចប្រជុំផ្ទាល់នៅអគាររដ្ឋសភានៅទីក្រុងហាណូយ និងបែងចែកជា ២ ដំណាក់កាល៖ (ដំណាក់កាលទី ១៖ ចាប់ពីថ្ងៃទី ៣ ខែសីហា ដល់ព្រឹកថ្ងៃទី ១៣ ខែសីហា; ដំណាក់កាលទី ២៖ ចាប់ពីថ្ងៃទី ១៩ ខែសីហា ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦)៕

តាម​ /vovworld.vn/km-KH

ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧

ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧

នាថ្ងៃទី ២ ខែសីហា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Gia Tuc បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗដែលបម្រើដល់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។

Top