ព័ត៌មាន ធានាគុណភាពនៃគម្រោងដែលបម្រើកិច្ចប្រជុំ APEC ២០២៧ 03/08/2026 នាថ្ងៃទី ២ ខែសីហា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Gia Tuc បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗដែលបម្រើដល់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។ ឧបនាយរដ្ឋមន្ត្រីប្រចាំលោក Pham Gia Tuc សមាជិកការិយាល័យដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក ខេត្តអានយ៉ាង។ រូបថត៖ VNAពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្ត An Giang និងវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា វៀតណាមបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC ចំនួនពីរលើកប្រកបដោយជោគជ័យ (ក្នុងឆ្នាំ ២០០៦ និង ២០១៧) ហើយមានបទពិសោធន៍ជាច្រើនក្នុងការងារត្រៀម និងរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ ដូច្នេះ ការធ្វើជាម្ចាស់ផ្ទះលើកទីបី គួរតែពង្រីកបទពិសោធន៍ទាំងនោះ ព្រមទាំងសិក្សាពីបទពិសោធន៍អន្តរជាតិ ដើម្បីកែលម្អគុណភាពនៃការរៀបចំផងដែរ។យោងតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ APEC ២០២៧ គឺជាភារកិច្ចដ៏សែនសំខាន់ និងបន្ទាន់ ដោយទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ គម្រោងទាំងនេះមិនត្រឹមតែបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍនៃ Phu Quoc និងប្រទេសជាតិនៅក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យគម្រោងទាំងនេះត្រូវបានបញ្ចប់តាមកាលវិភាគ ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការនៃការរៀបចំកិច្ចប្រជុំកំពូល APEC ២០២៧ ឲ្យបានល្អបំផុ ត៕យោងតាមរបាយការណ៍របស់ខេត្តអានយ៉ាង ក្នុងចំណោមគម្រោងសំខាន់ៗចំនួន ២១ ដែលបម្រើដល់ APEC ២០២៧ មានគម្រោងជាច្រើនត្រូវបានអនុវត្តន៍តាមកាលវិភាគគិតត្រឹមពេលនេះ។ ខេត្តដាក់ចេញគោលដៅសម្រេចគម្រោងចុងក្រោយ ប្រហែលនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពោលគឺ ៦ ខែមុនការបើកកិច្ចប្រជុំកំពូល APEC ២០២៧។ តាម /vovworld.vn/km-KH Tags:កិច្ចប្រជុំ APEC ២០២៧ ខេត្តអានយ៉ាង ហេដ្ឋារចនាសម្ព័ន្ធ

នាថ្ងៃទី ២ ខែសីហា ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Gia Tuc បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសំខាន់ៗដែលបម្រើដល់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៧ នៅតំបន់ពិសេស Phu Quoc ខេត្ត An Giang។ ឧបនាយរដ្ឋមន្ត្រីប្រចាំលោក Pham Gia Tuc សមាជិកការិយាល័យដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភូក្វឹក ខេត្តអានយ៉ាង។ រូបថត៖ VNAពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ខេត្ត An Giang និងវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា វៀតណាមបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC ចំនួនពីរលើកប្រកបដោយជោគជ័យ (ក្នុងឆ្នាំ ២០០៦ និង ២០១៧) ហើយមានបទពិសោធន៍ជាច្រើនក្នុងការងារត្រៀម និងរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ។ ដូច្នេះ ការធ្វើជាម្ចាស់ផ្ទះលើកទីបី គួរតែពង្រីកបទពិសោធន៍ទាំងនោះ ព្រមទាំងសិក្សាពីបទពិសោធន៍អន្តរជាតិ ដើម្បីកែលម្អគុណភាពនៃការរៀបចំផងដែរ។យោងតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់ APEC ២០២៧ គឺជាភារកិច្ចដ៏សែនសំខាន់ និងបន្ទាន់ ដោយទទួលបានការយកចិត្តទុកដាក់ និងការដឹកនាំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ គម្រោងទាំងនេះមិនត្រឹមតែបម្រើដល់កិច្ចប្រជុំកំពូល APEC ២០២៧ ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍនៃ Phu Quoc និងប្រទេសជាតិនៅក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ ហេតុដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានតម្រូវឱ្យគម្រោងទាំងនេះត្រូវបានបញ្ចប់តាមកាលវិភាគ ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីបំពេញតម្រូវការនៃការរៀបចំកិច្ចប្រជុំកំពូល APEC ២០២៧ ឲ្យបានល្អបំផុ ត៕យោងតាមរបាយការណ៍របស់ខេត្តអានយ៉ាង ក្នុងចំណោមគម្រោងសំខាន់ៗចំនួន ២១ ដែលបម្រើដល់ APEC ២០២៧ មានគម្រោងជាច្រើនត្រូវបានអនុវត្តន៍តាមកាលវិភាគគិតត្រឹមពេលនេះ។ ខេត្តដាក់ចេញគោលដៅសម្រេចគម្រោងចុងក្រោយ ប្រហែលនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦ ពោលគឺ ៦ ខែមុនការបើកកិច្ចប្រជុំកំពូល APEC ២០២៧។
អត្ថបទផ្សេងទៀត បើកសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភាវៀតណាមនីតិកាលទី១៦03/08/2026ព័ត៌មានសម័យប្រជុំវិសាមញ្ញលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ បានបើកនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ពន្លឿនការបែងចែកនិងការបញ្ចេញដើមទុនវិនិយោគសាធារណៈ03/08/2026ព័ត៌មានវៀតណាមគឺជាយុថ្កាឈានមុខគេសម្រាប់សេដ្ឋកិច្ចអឺរ៉ុបនៅអាស៊ី03/08/2026ព័ត៌មានរយៈពេល ៧ ខែដើមឆ្នាំ ទុន FDI ចុះបញ្ជីនៅវៀតណាមសម្រេចបានជាង ៣៨ ពាន់លានដុល្លារអាមេរិក03/08/2026ព័ត៌មានរដ្ឋមន្ត្រីក្រសួងការបរទេស ឡេ ហ័យ ជុង៖ ប្រែក្លាយឱកាសទៅជាលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង03/08/2026ព័ត៌មានសម័យប្រជុំវិសាមញ្ញលើកទី១៖ លើកកំពស់គុណភាពនៃសេចក្តីសម្រេចនីតិបញ្ញត្តិនីមួយៗ02/08/2026ព័ត៌មានមនុស្សជាង ៥.០០០ នាក់ដើរថ្មើរជើងសម្រាប់ជនរងគ្រោះដោយសារសារធាតុគីមីព័ណ៌លឿងទុំនៅទីក្រុងហូជីមិញ02/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត