• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាជំរុញការចូលរួមរបស់ស្ត្រី និងកុមារីក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាសកល

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៧ ខែមីនានៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សម័យប្រជុំលើកទី ៦៧ នៃគណៈកម្មការស្ថានភាពស្ត្រី ដែលជាទីភ្នាក់ងារមួយនៅក្រោមវិវាទក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិដោយប្រធានបទ "តួនាទីនៃការផ្លាស់ប្តូរច្នៃប្រឌិត ការផ្លាស់ប្តូរបច្ចេកវិទ្យា និងតួនាទីនៃការអប់រំក្នុងយុគសម័យឌីជីថល ដើម្បីសម្រេចបានសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី”។ សម័យប្រជុំបានទាក់ទាញតំណាងអង្គការជាតិ និងអន្តរជាតិចំនួន ២០១ នាក់។
ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ  (ប្រភព៖ TTXVN)

ថ្លែងមតិក្នុងសម័យប្រជុំ ទីប្រឹក្សាឯកអគ្គរដ្ឋទូត Le Thi Minh Thoa អនុប្រធានតំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមប្តេជ្ញាជំរុញការចូលរួមរបស់ស្ត្រី និងកុមារីក្នុងដំណើរការផ្លាស់ប្តូរឌីជីថលពិភពលោក។ តំណាងវៀតណាមបានចែករំលែកបទពិសោធន៍មួយចំនួនដូចជា៖ ចាំបាច់ត្រូវបន្តលុបបំបាត់របាំងរើសអើងយេនឌ័រក្នុងបញ្ហាការណែនាំអំពីអាជីព ការអប់រំ និងបណ្តុះបណ្តាលជំនាញវិទ្យាសាស្ត្រធម្មជាតិ។ ការបង្រួមគម្លាតយេនឌ័រនៅក្នុងបញ្ហាឌីជីថល;  ធានាថាស្ត្រី និងកុមារី រីករាយនឹងផ្លែផ្កានៃវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បង្កើនសិទ្ធិអំណាចដល់ស្ត្រី និងកុមារី ដោយបំពាក់ឱ្យពួកគេនូវចំណេះដឹង និងជំនាញក្នុងការស្វែងរកការងារធ្វើក្នុងយុគសម័យឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top