• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាចិត្តធានាសិទ្ធិទទួលបានយុត្តិធម៌សមភាពសម្រាប់មនុស្សគ្រប់រូប

ការទទួលបានយុត្តិធម៌សមភាពបានរួមវិភាគទានដ៏សំខាន់ក្នុងការធានាយុត្តិធម៌ សមភាពប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ រួមចំណែកដល់ការសម្រេចបានគោលដៅបរិយាប័ន្ននៃរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយ។
លោកស្រីទីប្រឹក្សា Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាជាន់ខ្ពស់ក្រោមប្រធានបទ សិទ្ធិទទួលបានយុត្តិធម៌សមភាពសម្រាប់មនុស្សគ្រប់រូប៖ ជំរុញកំណែទម្រង់ដើម្បីសង្គមប្រកបដោយសន្តិភាព សមភាព និងបរិយាប័ន្នក្រោមការដឹកនាំដោយអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកស្រីទីប្រឹក្សា Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការទទួលបានយុត្តិធម៌សមភាពបានរួមវិភាគទានដ៏សំខាន់ក្នុងការធានាយុត្តិធម៌ សមភាពប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ រួមចំណែកដល់ការសម្រេចបានគោលដៅបរិយាប័ន្ននៃរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយ។ តំណាងវៀតណាមបានអះអាងថា វៀតណាមមានវឌ្ឍនភាពយ៉ាងធំធេងក្នុងការពង្រឹងក្របខ័ណ្ឌច្បាប់ ដោយធានាថាមនុស្សគ្រប់រូបមានសមភាពនៅចំពោះមុខច្បាប់ និងស្របតាមស្តង់ដារអន្តរជាតិស្តីពីសិទ្ធិមនុស្ស។ អនុប្រធានស្ថានបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់លើការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងចែករំលែកបទពិសោធន៍ ចំណេះដឹង និងប្រភពធនធាន ដើម្បីជំរុញបរិយាកាសសកលសម្រាប់មនុស្សគ្រប់រូបអាចទទួលបានយុត្តិធម៌ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top