• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្ដេជ្ញាអនុវត្តគោលមាគ៌ា គោលនយោបាយសហប្រតិបតិ្តការវិនិយោគបរទេស

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ សន្និសីទរំលឹកខួបរយៈពេល៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគពីបរទេស (FDI) បានប្រារព្ធឡើងនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ (រូបថត៖ VGP)

ក្រោមប្រធានបទ “រយៈពេល៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគពីបរទេសចូលមកវៀតណាម៖ ទស្សនៈវិស័យនិង​ឱកាសថ្មីក្នុងយុគសម័យថ្មី” សន្និសីទនេះមានការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងតំណាងប្រមាណជាង៣ពាន់៥រយនាក់ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន ស្ថាប័នការទូត សមាគមន៍សហគ្រាស និងអង្គ ការអន្តរជាតិនានាផងដែរ

ថ្លែងនៅសន្និសីទនេះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានអះអាងថា ក្រោយរយៈពេល ៣០ ឆ្នាំ ការវិនិយោគទុនដោយផ្ទាល់ពីបរទេសបានក្លាយទៅជាតំបន់សេដ្ឋកិច្ចសំខាន់នៃប្រទេស​វៀតណាម។ ក្នុងរយៈពេលនោះ វៀតណាមបានទាក់ទាញគម្រោង FDI រាប់ហ្មឺន គម្រោងដោយទុនចុះបញ្ជីសរុបប្រមាណ៣៣៤ពាន់លានដុល្លាអាមេរិក ក្នុងនោះ បានបើកប្រាក់ចំណាយប្រមាណ ១៨៤ ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់ផ្នែកនិងវិស័យសឹងតែទាំងអស់នៃខឿនសេដ្ឋកិច្ច។

“ទុន FDI បានចូលរួមចំណែកដ៏សំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងផ្ទេរប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ព្រមទាំងបង្កើតវិស័យឧស្សាហកម្មមុខព្រួញនានាដូចជា៖ ទូរគមនាគមន៍ ប្រេងឧស្ម័ន អេឡិចត្រូនិក សារធាតុគីមី ដែក​ថែប​ បច្ចេកវិទ្យាព័ត៌មាន ស្បែកជើង កែច្នៃកសិផលចំណីអាហារជាដើម។ FDI ក៏ជាកត្តាអភិវឌ្ឍដែលជួយបង្កើតមណ្ឌលនគរថ្មី ជួយឲ្យវៀតណាមបើកទូលាយទីផ្សារអន្តរជាតិ រួមចំណែកទៅក្នុងការធានាតុល្យភាពពាណិជ្ជកម្ម។ ការទាក់ទាញទុន FDI ក៏រួមចំណែកទៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិ លើកកំពស់ឋានៈនិងតួនាទី របស់វៀតណាមលើឆាកអន្តរជាតិទៀតផង”។

ចំណែកឯនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះតួនាទីនៃប្រភពទុន FDI ចំពោះការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចវៀតណាម ហើយលើកច្បាស់ថា ត្រូវមានដំណោះស្រាយទូទៅដើម្បីទាក់ទាញប្រភព ទុន FDI នាពេលខាងមុខ។

“វៀតណាមអនុវត្តន៍ដោយការប្ដូរផ្ដាច់គោលមាគ៌ាគោលនយោបាយសហប្រតិបតិ្តការវិនិយោគបរទេស។ FDI ជានិច្ចកាលជាចំណែកសំខាន់នៃខឿន សេដ្ឋកិច្ចវៀតណាម។ រដ្ឋាភិបាលសំណូមពរឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ រក្សារឹងមាំនូវបរិយាកាសនយោបាយសង្គម ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច កែលំអហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាក្របខ័ណ្ឌគតិយុត្តឲ្យបានសមស្រប ទៅនឹងការសន្យាអន្តរជាតិនានារបស់វៀតណាម ពិសេស​គឺកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីៗ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភគាំទ្រសហគ្រាសក្នុងស្រុកតភ្ជាប់សហការ ជាមួយសហគ្រាសមានទុនវិនិយោគពីបរទេសផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top