• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិប្រភេទទី ២ ដែលបានអង្គការ UNESCO ទទួលស្គាល់និងឧបត្ថម្ភ

មជ្ឈមណ្ឌលទាំងនេះគឺជាមជ្ឈមណ្ឌលចំនួនពីរដែលត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលត្រូវបានរំពឹងថា នឹងរួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់រមៀត។

ពិធីសម្ពោធមជ្ឈមណ្ឌលអន្តរជាតិសម្រាប់រូបវិទ្យានិងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលគណិតវិទ្យា (រូបថត៖ VGP)




នារសៀលថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានសម្របសម្រួលជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បើកសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រអន្តរជាតិចំនួនពីរ ប្រភេទទី២ គឺ៖ មជ្ឈមណ្ឌលរូបវិទ្យាអន្តរជាតិ (ICP) និងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវនិងបណ្តុះបណ្តាលគណិតវិទ្យា (ICRTM)។ មជ្ឈមណ្ឌលទាំងនេះគឺជាមជ្ឈមណ្ឌលចំនួនពីរដែលត្រូវបានបង្កើតឡើងក្រោមការឧបត្ថម្ភរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលត្រូវបានរំពឹងថា នឹងរួមចំណែកជាវិជ្ជមានដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យារបស់រមៀត។

នាពេលខាងមុខ មជ្ឈមណ្ឌលទាំងពីរនេះនឹងអនុវត្តន៍សកម្មភាពសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលនិងស្រាវជ្រាវផ្នែករូបវិទ្យានិងគណិតវិទ្យាកម្រិតអន្តរជាតិ ការប្រឹក្សាយោបល់សម្រាប់អ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងវិស័យអប់រំនិងផ្សព្វផ្សាយដល់សាធារណជនអំពី ផ្នែកពីរគឺរូបវិទ្យា និងគណិតវិទ្យា។  ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវរូបវិទ្យានិងគណិតវិទ្យាក្នុងតំបន់ និងអន្តរជាតិ តាមរយៈការអភិវឌ្ឍនិងចូលរួមកម្មវិធី/គម្រោងស្រាវជ្រាវ។ អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Nguyen Hoang Giang បានឲ្យដឹងថា៖ “នាពេលកន្លងមក គណិតវិទូនិងរូបវិទូវៀតណាមជាច្រើនរូបបានចូលរួមក្នុងកម្មវិធីរបស់អង្គការយូណេស្កូ ទទួលបានការបណ្តុះបណ្តាល ការអនុវត្ត ... និងទទួលបានការជួយឧបត្ថម្ភដើម្បីអភិវឌ្ឍន៍អាជីពវិទ្យាសាស្ត្ររបស់ខ្លួន។ រហូតមកដល់ពេលនេះ មុខវិជ្ជារូបវិទ្យានិងគណិតវិទ្យារបស់វៀតណាមត្រូវបានសហគមន៍វិទ្យាសាស្ត្រលើពិភពលោកទទួលស្គាល់។ ម្យ៉ាងវិញទៀត វៀតណាមតាមរយៈមជ្ឈមណ្ឌលវិទ្យាសាស្ត្រទាំងពីរនេះនឹងរួមចំណែកដល់វិទ្យាសាស្ត្រនៃតំបន់អាស៊ាននិងពិភពលោក តាមរយៈកម្មវិធីបណ្តុះបណ្តាលសម្រាប់តំបន់ តាមរយៈសកម្មភាពស្រាវជ្រាវរួមគ្នា និងតាមរយៈកម្មវិធីរបស់អង្គការយូណេស្កូផងដែរ”។

មជ្ឈមណ្ឌលទាំងពីរនេះមានទីតាំងនៅបណ្ឌិតសភាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្នុងទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top