• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបើកចំហទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ

ជើងហោះហើរនេះដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ (Vietnam Airlines) ពីសិង្ហបុរីទៅកាន់ទីក្រុងហូជីមិញ។ ជើងហោះហើរដឹកអ្នកដំណើរជាង ១០០ នាក់ក្នុងនោះមានជនបរទេស ២០ នាក់។

  អ្នកដំណើរអន្តរជាតិបំពេញបែបទឡើងយន្តហោះពីសិង្ហបុរីទៅកាន់ទីក្រុងហូជីមិញ។ (រូបថត៖ Vietnam Airlines)  

នារសៀលថ្ងៃទី ១៦ មិនា ជើងហោះហើរដឹកក្រុមភ្ញៀវទេសចរណបរទេស ដំបូងមកដល់ វៀតណាម បន្ទាប់ពីបើកដំណើរការទីផ្សារទេសចរណ៍អន្តរជាតិឡើង វិញចាប់ពីថ្ងៃទី ១៥ មិនា បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Tan Son Nhat ។ ជើងហោះហើរនេះដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ (Vietnam Airlines) ពីសិង្ហបុរីទៅកាន់ទីក្រុងហូជីមិញ។ ជើងហោះហើរដឹកអ្នកដំណើរជាង ១០០ នាក់ក្នុងនោះមានជនបរទេស ២០ នាក់។

នាថ្ងៃដដែល ជើងហោះហើរពីទីក្រុង ហូជីមិញទៅកាន់ប្រទេសសិង្ហបុរីគឺនៅម៉ោង ១២ និង ៣០ នាទី ហើយជាជើងហោះហើរដំបូងដែលដឹកភ្ញៀវទេសចរវៀតណាម តាម កម្មវិធីច្រករបៀងទេសចរណ៍សម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរបស់សិង្ហបុរី (Singapore's Vaccinated Travel Lane -ដែលអនុញ្ញាតឲ្យភ្ញៀវចូលមក សិង្ហបុរីដោយ មិនចាំបាច់ធ្វើចត្តាឡីស័ក)។

ក៏នៅថ្ងៃថ្ងៃទី ១៦ ខែមីនា នេះដែរ កាណាល់ព័ត៌មានអាល្លឺម៉ង់ជាច្រើនដែល ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន DPA បានឲ្យដឹងថា វៀតណាមបានដកបទប្បញ្ញត្តិ ស្ដីពីការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវអន្តរជាតិ សំដៅទាក់ទាញភ្ញៀវទេសចរក្នុងកិច្ច ខិតខំប្រឹងប្រែងបើកឧស្សាហកម្មទេសចរណ៍ឡើងវិញនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

កាណាល់ព័ត៌មានខាងលើ បានផ្ដល់អនុសាសន៍ថា ភ្ញៀវទេសចរគួរតែមកវៀតណាមដើម្បីធ្វើដំណើរដោយជិះកង់ឆ្លងកាត់ប្រទសក្នុងរយៈពេលប្រមាណ១ខែ។ វៀតណាមមានទេសភាពសម្បូរបែបជាមួយនឹងព្រៃភ្នំ ឆ្នេរសមុទ្រ និងវាលស្រែ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top