• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានស្នើឱ្យ IMO ផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់កម្មករនាវា

(រូបថត៖ TTXVN)
 

សំណើ​របស់វៀតណាមនឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី ១០៣ នៃគណៈកម្មាធិការសុវត្ថិភាពនាវាចរណ៍ចំណុះ IMO គ្រងនឹងប្ររពនាថ្ងៃទី ៥ ខែឧសភាខាងមុខ។

នាយកដ្ឋាននាវាចរណ៍ វៀតណាមបានឲ្យដឹងថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពរបស់ផ្នែកនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជាពិសេសគឺកម្មករនាវា ដោយសារការងារមានលក្ខណៈអន្តរជាតិ ដែលអាចឆ្លងជំងឺកូវីដ ១៩ យ៉ាងខ្ពស់នោះ នាយកដ្ឋាននាវាចរណ៍វៀតណាម បានចេញលិខិតស្ដីពីគំនិតផ្ដួចផ្ដើម បង្កលក្ខណៈងាយស្រួលបំផុតប្រកបដោយសុវត្ថិភាពដាច់ខាតសំរាប់កម្មករនាវា នៅចំពោះមុខស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩។ តាមនោះ នាយកដ្ឋាននាវាចរណ៍វៀតណាមបានស្នើឲ្យអគ្គលេខាធិការ IMO លោក Kitack Lim សិក្សា ពិភាក្សាស្រាវជ្រាវ និងចេញបទបញ្ជាចំពោះកម្មករនាវា (មិនគិតពីសញ្ជាតិ) ទទួលបានអាទិភាពក្នុងការចាក់វ៉ាក់សាំង បង្ការកូវីដ ១៩។ ទន្ទឹមនឹងនេះ ស្នើរឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកចាំបាច់ត្រូវមានគោលការណ៍ដាក់បញ្ជូលកម្មករនាវា និងបុគ្គលិកនាវាចរណ៍របស់ប្រទេសខ្លួនទៅក្នុងបញ្ជីអាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ។

សូមគូសបញ្ជាក់ថា សំណើររបស់វៀតណាមនឹងត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកទី ១០៣ នៃគណៈកម្មាធិការសុវត្ថិភាពនាវាចរណ៍ចំណុះ IMO គ្រងនឹងប្ររពនាថ្ងៃទី ៥ ខែឧសភាខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top