ភ្ញៀវទេសចរមកទស្សនា Van Mieu - Quoc Tu Giam នៅរដ្ឋធានីហាណូយ។
(រូបថត៖ VNA)
កូរ៉េខាងត្បូងនៅតែជាទីផ្សារភ្ញៀវទេសចរដ៏ធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៩ ខែកន្លងមក ដោយមានចំនួនភ្ញៀវទេសចរ ៣,៣ លាននាក់ (ស្មើនឹង ២៦,៥%)។ ទីពីរគឺប្រទេសចិនដែលមានចំនួនភ្ញៀវទេសចរ ២,៧ លាននាក់ (ស្មើនឹង ២១,៣%)។ ក្នុងចំណោមទីផ្សារធំជាងគេទាំង១០របស់ទេសចរណ៍វៀតណាម ក៏មានអូស្ត្រាលី ឥណ្ឌា កម្ពុជា និងថៃផងដែរ។
នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមវាយតម្លៃថា ទីផ្សារទេសចរណ៍អន្តរជាតិ ភាគច្រើនរបស់វៀតណាមបានងើបឡើងវិញទាំងស្រុង ទីផ្សារខ្លះថែមទាំងកើនឡើង ខ្លាំងជាង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ដែលជាពេលវេលាមុនពេល កើតមានជំងឺរាតត្បាត Covid-១៩។ គេរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀត ណាមនឹងបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ ហើយ វិស័យទេសចរណ៍នឹងសម្រេចគោលដៅនៅឆ្នាំនេះ ដោយទទួលភ្ញៀវអន្តរជាតិពី ១៧ ទៅ ១៨ លាននាក់៕