• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានចូលរួមកិច្ចប្រជុំលើកទី ៧៥ នៃ ESCAP


 ឯកអគ្គរដ្ឋទូត Nguyen Hai Bang ថ្លែងមតិក្នុងពិធី 
 

ចាប់​ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកកនៃប្រទេសថៃ សម័យប្រជុំលើកទី ៧៥ នៃ​គណៈ​កម្មការសេដ្ឋកិច្ច-សង្គមអាស៊ីប៉ាស៊ីហ្វិក (ESCAP) បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ “ការផ្តល់​សិទ្ធដល់​ប្រជាជន ធានាលក្ខណៈគ្រប់ ដណ្តបនិងសមភាព” ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រ សួង​ការ​បរទេស​ម៉ុងហ្គោលី ប្រធានសម័យប្រជុំ លើកទី ៧៥ នៃគណៈកម្មាធិការសេដ្ឋកិច្ច-សង្គម អាស៊ីប៉ាស៊ីហ្វិក​នៃ​អង្គ​ការ​សហប្រជាជាតិ។ ចូលរួមក្នុងកិច្ចប្រជុណនេះ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​និង​ពេញសមត្ថភាពរប​ស់វៀតណាមប្រចាំនៅថៃ  លោក Nguyen Hai Ba​ng។
 
អញ្ជើញថ្លែងម​តិនៅ​ឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang មានប្រសាសន៍ថា ដើម្បី​ប្រគ​ល់សិទ្ធិ​អំណាចនិងភាពស្មើគ្នា ប​ណ្តាប្រទេសចាំ​បាច់ត្រូវ​ធ្វើកំណែទម្រង់​គោល​នយោបា​យនិ​ងសេ​វាកម្ម​សាធារណៈ ដោយ​លើកទឹកចិត្ត​ឲ្យប្រជាជន​គ្រប់ស្រទាប់​វណ្ណៈចូល​រួមក្នុង​ដំណើរ​ការ​បង្កើត​គោល​នយោបាយ​ ដោយ​ពិចារណាលើកត្តា យេនឌ័រ​។ ទន្ទឹមជាមួយគ្នានោះ លើ​កកម្ពស់​គុណភាព​និង​ពង្រីក​ប្រព័ន្ធ​អប់​រំវគ្គ​ បណ្តុះបណ្តាលនិងឱកាសការងារ ដោយធានាថា ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ទទួល​បាន​ការសិក្សាអប់​រំក្នុងត​ម្លៃសមរម្យ។ ម្យ៉ាងវិញទៀត លើ​កកំពស់សុខុមាល​ភាព​សង្គម​និង​ការ​ធានារ៉ាប់​រង​សង្គម​ក៏ដូច​ជា​សេវា​សុខាភិបាល​ជាដើ​ម។
 
 ពីសំណាក់ភា​គីវៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang បានសង្កត់ធ្ងន់ថា: វៀតណាម​តែង​តែ​ម្ចាស់​ការ​ និងអនុវត្តយ៉ាងសកម្មនូវរបៀបវារៈឆ្នាំ ២០៣០ ជាពិសេស តាម​រយៈ​ការ​រួម​បញ្ចូល​រាល់គោ​ល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព ទៅក្នុងបណ្តាកម្មវិធីនិងផែនការសកម្មភាពជាតិ។ វៀត​ណាម​ប្តេជ្ញាប​ន្តជំរុ​ញការ​អភិវឌ្ឍ​​ន៍​ប្រកបដោយចីរភាពនៅលើពិភ​ពលោកនិយាយរួមនិងជាពិ​សេស​នៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក​និយា​យ​ដោយឡែកផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top