• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តរួមវិភាគទានយ៉ាងសកម្មដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ

វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ គោលនយោបាយកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម គាំទ្រពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព (ប្រភព៖ កាសែតពិភពលោក និងវៀតណាម)

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទទួលជួបលោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ក្នុងឱកាសលោក Lacroix មកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសន្និសីទអន្តរជាតិស្តីពី "ស្ត្រីចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ- វឌ្ឍនភាព ដើម្បីសន្តិភាពរបស់មនុស្សជាតិ៖ កម្លាំងពលំនៃកិច្ចសហប្រតិបត្តិការ"។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ គោលនយោបាយកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម គាំទ្រពហុភាគីនិយម និងមជ្ឈភាពរបស់អង្គការសហប្រជាជាតិ គោរពច្បាប់អន្តរជាតិ ជាពិសេសគឺធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចបង្កើនការរួមវិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនាពេលខាងមុខ។

ជាការឆ្លើយតប អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានសម្តែងចំណាប់អារម្មណ៍ចំពោះការការរួមវិភាគទានដ៏សំខាន់របស់វៀតណាមចំពោះការងាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២០-២០២១ និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លោក Jean-Pierre Lacroix បានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមកសាងសមត្ថភាព ត្រៀមកម្លាំងដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទាំងលើវិស័យផ្លាស់ប្តូរឌីជីថលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេចក្តីប្រកាសពិសេសស្តីពីពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong

សេចក្តីប្រកាសពិសេសស្តីពីពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong

ដើម្បីសម្តែងនូវសមានចិត្តសោកសៅ និងសេចក្តីនឹករលឹកលោកអគ្គលេខាបក្ស Nguyen Phu Trong គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចចិត្តរៀបចំពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិធីកាន់ទុក្ខថ្នាក់​ជាតិ។

Top