នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ
ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ
ដល់នាយទាហានចំនួន ៤រូប ដែលទទួលបន្ទុករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំស្ថានបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
និងសាធារណរដ្ឋ ស៊ូដង់ខាងត្បូង និងតំបន់ Abyei។ មកដល់ពេលនេះ
រាល់ការងារត្រៀមដាក់ពង្រាយសម្រាប់នាយទាហានបានសម្រេចរួចរាល់ហើយ នាយទាហានទាំង ៤រូប
បានទទួលលិខិតយល់ព្រមពីអង្គការសហប្រជាជាតិ ហើយមានទំនុកចិត្តលើការងារ
កំណត់ភារកិច្ចបានល្អ និងត្រៀមខ្លួនជាស្រេចចេញដំណើរទៅបំពេញបេសកកម្ម
ដើម្បីអនុវត្តន៍ភារកិច្ចដែលបានកំណត់។
អញ្ជើញថ្លែងក្នុងឱកាសនេះ
លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
បានសង្កត់ធ្ងន់ថា នេះជាការចេញទ័ពលើកដំបូងរបស់កងទ័ពប្រជាជនវៀតណាម
ដើម្បីចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពវៀតណាមឆ្នាំ ២០២៤។ លោកឧត្តមសេនីយឯក Hoang
Xuan Chien បានស្នើឱ្យនាយទាហានទាំងបួនរូបពង្រីកស្មារតីសាមគ្គីភាព
គោរពយ៉ាងម៉ឺងម៉ាត់តាមបញ្ជា និងការដឹកនាំរបស់ស្ថានបេសកកម្ម
ធានានូវវិន័យតឹងរឹងរបស់កងទ័ពប្រជាជនវៀតណាម៕





