បន្ទាប់មក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានចូលរួមបណ្តាកិច្ចប្រជុំ និងពិធីចុះហត្ថលេខាចូលរួមសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ជាមួយដៃគូមួយចំនួន។
ក្នុងឱកាសចូលរួមកិច្ចប្រជុំ នារសៀលថ្ងៃទី ៨ កក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឡាវ និងថៃ។
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក ប៊ុយ ថាញ់ សឺន បានស្នើឱ្យកម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមបង្កើនការវិនិ យោគនៅកម្ពុជា។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធលើការបោះបង្គោលព្រំដែនគោក បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២១-២០២៥ និងឯកភាពគ្នាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលថ្មី។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានអះអាងការគាំទ្រចំពោះគំនិតផ្តួចផ្តើមតភ្ជាប់ទេសចរណ៍ក្នុងតំបន់អាស៊ាន ក៏ដូចជា ជំរុញការតភ្ជាប់ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអៃយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS)។ ភាគីទាំងពីរបានគូសបញ្ជាក់លើការកសាងកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៦-២០៣០ ដោយខិតខំសម្រេចឱ្យបានឆាប់នូវទំហំពាណិជ្ជកម្ម ២៥ ពាន់លានដុល្លារ៕