• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ានដើម្បីជំរុញសមភាពយេនឌ័រនិងលើកកំពស់សិទ្ធិអំណាចដល់ស្ត្រី

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ បានប្រព្រឹត្តទៅនៅកម្ពុជា ក្រោមប្រធានបទ "កសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីក្នុងអាស៊ាន”។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីរដ្ឋធានីហាណូយ។ (រូបថត៖ VOV)  

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមហើយថ្លែងសុន្ទរកថានៅកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូពីរដ្ឋធានីហាណូយ។

នៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងថ្នាក់ដឹកនាំជាច្រើនបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគំនិតផ្តួចផ្តើមនេះ ដោយចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់ដែលបង្ហាញពីការគោរពចំពោះគុណតម្លៃ និងតួនាទីគន្លឹះរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ ក៏ដូចជាការសន្យាដ៏ខ្លាំងក្លារបស់អាស៊ានក្នុងការជំរុញសមភាពយេនឌ័រផងដែរ។ ជាពិសេស បន្ទាប់ពីសុន្ទរកថារបស់តំណាងថ្នាក់ដឹកនាំស្ត្រី វៀតណាម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះស្ត្រីវៀតណាម ដែលបានបញ្ជូនប្តី និងកូនទៅកាន់កម្ពុជា ដើម្បីជួយប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ស្ត្រីវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនា បច្ចុប្បន្នផងដែរ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់លើការសន្យារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីជំរុញសមភាពយេនឌ័របន្ថែមទៀត ហើយលើកកំពស់សិទ្ធិអំណាចដល់ស្ត្រី រួមចំណែកទៅក្នុងការកសាងអនាគត ប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំក្នុងតំបន់ និងលើពិភពលោក។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh មានប្រសាសន៍ថា៖

យើងចាំបាច់ត្រូវបង្កតលក្ខខណ្ឌដើម្បីសហគ្រិនស្ត្រីអាចរួមចំណែកប្រកបដោយចីរភាពក្នុងដំណើរការអភិវឌ្ឍន៍; បង្កើតប្រព័ន្ធស្ថាប័ន ច្បាប់ និងគោលនយោបាយដែលមានភាពស៊ីសង្វាក់គ្នា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការជំរុញសហគ្រិនភាព ស្មារតីចាប់ផ្ដើមអាជីវកម្ម និងការច្នៃប្រឌិតរបស់ស្ត្រី; បង្កលក្ខខណ្ឌដើម្បីឲ្យស្ត្រីបានទទួល និងចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងចេញផ្សាយ និងរៀបចំការអនុវត្តន៍គោលនយោបាយ ច្បាប់

យោងតាមនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ការងារឃោសនា និងការអប់រំដើម្បីលើកកម្ពស់ការយល់ដឹងអំពីសមភាពយេនឌ័រ និងការលើកកំពស់សិទ្ធិអំណាចសម្រាប់ស្ត្រី គួរតែត្រូវបានជំរុញយ៉ាងខ្លាំងក្លាថែមទៀតនៅទាំងថ្នាក់ជាតិ តំបន់ និងសកលលោក ដូច្នេះគ្រប់សក្តានុពលអាជីវកម្ម និងកម្លាំងទាំងអស់របស់ស្ត្រីត្រូវបានពង្រីកយ៉ាងពេញលេញនិងខ្លាំងក្លា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញសិទ្ធិមនុស្សលើវិស័យការងារ សង្គម និងសមភាពយេនឌ័រ

ជំរុញសិទ្ធិមនុស្សលើវិស័យការងារ សង្គម និងសមភាពយេនឌ័រ

ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវភាពសង្គម ក៏ដូចជាការទទួលបានសិទ្ធិមនុស្ស។ វៀតណាមបានខិតខំប្រឹងប្រែង និងអនុវត្តន៍អនុសាន៍ចំនួន ៨២,៦ % ជាមួយនឹងលទ្ធផលលេចធ្លោជាច្រើន។

Top